ព័ត៌មាន

វេទិកាអនាគតអាស៊ាន ២០២៦៖ វៀតណាមដើរតួនាទីមានលក្ខណៈស្ថាបនា

វេទិកាអនាគតអាស៊ាន ២០២៦ ដែលបានប្រារព្ធឡើងនៅទីក្រុងហាណូយចាប់ពីថ្ងៃទី៩-១០ ខែមិថុនា ឆ្លុះបញ្ចាំងពីតួនាទីសកម្មរបស់វៀតណាម ដោយផ្លាស់ប្តូរពី "ការចូលរួម" ទៅជា "ការបង្កើតរបៀបវារៈយុទ្ធសាស្ត្ររបស់អាស៊ាន"។

អគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន។ រូបថត៖ VNA

យោងតាម អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន វេទិកានេះកំពុងបង្កើតជាបណ្តើរៗ កិត្យានុភាព ម៉ាកយីហោ និងជាបណ្តាញផ្លាស់ប្តូរដ៏មានប្រយោជន៍និងជាក់ស្តែង រួមចំណែកដល់ដំណើរការរៀបចំគោលនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការ ក៏ដូចជាបង្កើនតួនាទីស្នូលរបស់អាស៊ាន។

“វេទិកាអនាគតអាស៊ាន គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់វៀតណាម សំដៅជំរុញការទូតអាស៊ាននៅកម្រិតតំបន់ និងពិភពលោក។ ខ្ញុំគិតថា នេះជាការចូលរួមចំណែកវិជ្ជមានដល់អាស៊ាន។ នៅឆ្នាំនេះ វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ានជាប្រចាំលើកទី ៣ ដោយកសាងលើភាពជោគជ័យនៃពីរឆ្នាំមុន គឺឆ្នាំ ២០២៤ និង ២០២៥។ យើងត្រូវតែ ដាក់អាស៊ាននៅលើផែនទីពិភពលោក។ វេទិកាពិសេសនេះគឺជាវេទិកាដ៏សំខាន់មួយដែលខ្ញុំគិតថា វៀតណាមកំពុងដើរតួនាទីស្ថាបនារបស់ខ្លួនក្នុងការកំណត់ឡើងវិញ រាល់សារយុទ្ធសាស្ត្ររបស់អាស៊ាន។ យើងត្រូវតែធានាថា ត្រូវមានសំឡេងដ៏ខ្លាំងក្លាររបស់អាស៊ានក្នុងបណ្តាបញ្ហាសកល។ ខ្ញុំគិតថាប្រការនេះមានសារៈសំខាន់ខ្លាំងណាស់”។ នេះបើ យោងតាមប្រសាសន៍របស់អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។

ជាមួយនឹងការរៀបចំវេទិកាអនាគតអាស៊ាន និងការចូលរួមចំណែករបស់វៀតណាមចំពោះអាស៊ាន អគ្គលេខាធិការ លោក កៅ គឹមហួន បានបញ្ជាក់ថា វៀតណាមជាសមាជិកដ៏សំខាន់ និងសកម្មបំផុតរបស់អាស៊ានចាប់តាំងពីឆ្នាំ១៩៩៥មក។ ការចូលរួមចំណែករបស់វៀតណាមអាចមើលឃើញក្នុងទិដ្ឋភាពជាច្រើន ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាព វិបុលភាព ការធ្វើសមាហរណកម្មតំបន់ និងការកសាងសហគមន៍អាស៊ាន៕


top