ព័ត៌មាន

វេទិកាសហគ្រាសអភិវឌ្ឍន៍និរន្តរភាពវៀតណាមឆ្នាំ ២០១៧


 វេទិកាសហគ្រាសអភិវឌ្ឍន៍និរន្តរភាពវៀតណាមឆ្នាំ ២០១៧ 

នាព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅវេទិកាសហគ្រាសអភិវឌ្ឍន៍និរន្តរភាព​វៀត​ណាមលើកទី ៤ ឆ្នាំ ២០១៧ ដោយប្រធានបទ «បើកទូលាយ រូបសណ្ឋានធ្វើអាជីវកម្មច្នៃប្រឌិតសំដៅ ដោះស្រាយការសាកល្បងអភិវឌ្ឍន៍និរន្តរភាព»។ ថ្លែងមតិនៅទីនេះ ប្រធានសភាឧស្សាហពាណិជ្ជកម្មវៀតណាមនិងជាប្រធានក្រុម ប្រឹក្សាសហគ្រិនដើម្បីការអភិវឌ្ឍន៍និរន្តរភាពវៀតណាមលោក Vu Tien Loc បានឲ្យដឹងថា៖

«នាបច្ចុប្បន្ន សហគ្រាសវៀតណាមជាច្រើនបាននិងកំពុងទាក់ទងជាមួយរូបសណ្ឋានអភិវឌ្ឍន៍តាមទិសនិរន្តរភាព​ ឆ្លើយតបនឹងបទដ្ឋានពិភពលោក។ នេះគឺជាសញ្ញាវិជ្ជមាន។ ប៉ុន្តែ ខ្ញុំសង្កត់ធ្ងន់ថា៖ សហគ្រាសខ្នាតតូចនិងមធ្យមត្រូវចាប់ផ្តើមធ្វើអាជីវកម្មតាមទិសដៅនិរន្តរភាព។ ការវិនិយោគចូលក្នុងការអភិវឌ្ឍន៍និរន្តរភាពគឺជាឱកាសជ្រាបចូលទីផ្សារធំៗដើម្បីសហគ្រាសប្រមូលប្រភពទុនឲ្យបាន។ ការអភិវឌ្ឍន៍និរន្តរភាពដើម្បីផលប្រយោជន៍របស់សហគ្រាសទាំងអស់និងជាលិខិតឆ្លងដែនសំរាប់សហគ្រាសវៀតណាមធ្វើសមាហរណកម្មចូលក្នុង​ទី​ផ្សារពិភពលោកនាអនាគត៕»

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top