វេទិកាសហគ្រាសវៀតណាម - Tatarstan
នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ ប្រធានាធិបតីនៃសាធារណរដ្ឋ Tatarstan (ចំណុះសហព័ន្ធរុស្ស៊ី) លោក Rustam Minnikhanov បានអញ្ជើញចូលរួម វេទិកាសហគ្រាសវៀតណាម - Tatarstan។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Rustam Minnikhanov បានវាយតំលៃខ្ពស់ចំពោះអត្ថន័យក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងក្របខ័ណ្ឌទំនាក់ទំនងរុស្ស៊ី - វៀតណាម ហើយមានបំណងថា ដំណើរទស្សនកិច្ចនៅវៀតណាម នឹងបើកចេញនូវកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងថែមទៀតរវាងសហគ្រាសនៃប្រទេសទាំងពីរ។ សាធារណរដ្ឋTatarstan មានប្រៀបខ្លាំងលើវិស័យធ្វើអាជីវកម្ម និងកែថ្នៃប្រេងរ៉ែ ហើយស្នើឲ្យបើកទូលាយកិច្ចសហប្រតិបត្តិការ ជាមួយសហគ្រាសវៀតណាម។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតី Tatarstan ថ្នាក់ដឹកនាំទីក្រុងហូជីមិញ បានទទួលស្វាគមន៍ និងជួបធ្វើការជាមួយគណៈប្រតិភូផងដែ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម