
(រូបថត៖CCTV)
នាថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦ បានចាប់ផ្ដើមប្រព្រឹត្តទៅសកម្មភាពនានា ក្នុងក្របខ័ណ្ឌសន្និសីទប្រចាំឆ្នាំមេគង្គ-ឡានឆាងឆ្នាំ២០១៦ នៅទីរួមស្រុកបូអាវ ខេត្ត Hainan ប្រទេសចិន។ ក្រោមប្រធានបទ “អនាគតថ្មីរបស់អាស៊ី-កម្លាំងចលករថ្មី និងចក្ខុវិស័យថ្មី” វេទិការឆ្នាំនេះប្រមូលផ្ដុំលើការពិភាក្សា អំពីស្ថានភាពហិរញ្ញវត្ថុពិភពលោកកម្លាំងចលករថ្មីជំរុញការស្ដារឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក និងតួនាទីរបស់ទ្វីបអាស៊ីក្នុងការជំរុញសេដ្ឋកិច្ចពិភពលោកអភិវឌ្ឍន៍។ ក្នុងរយៈពេល៤ថ្ងៃប្រព្រឹត្តទៅវេទិការ នឹងមានសកម្មភាពខុសពីគ្នាជាង៨០ ដោយមានការចូលរួម របស់វាគ្មិន៣០០ រូបនិងតំណាង១ពាន់៧រយរូប ដែលពិភាក្សាអំពីជ្រុងជ្រោយទាំង អស់នៃស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងទ្វីបអាស៊ី។ គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ចូលរួមវេទិការ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម