ព័ត៌មាន

វេទិកាពន្លឿនវិស័យទេសចរណ៍តាមបណ្តាទីក្រុងអាស៊ីប៉ាស៊ីហ្វិកលើកទី៨នៅទីក្រុងហូជីមិញ

ចាប់ពីថ្ងៃ​ទី២១ ដល់ថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ២០១៨ ទីក្រុងហូជីមិញ​ធ្វើជាម្ចាស់​រៀបចំ​វេទិកាព​ន្លឿនវិស័យ​ទេសចរណ៍​តាមបណ្តា​ទីក្រុងនៅអាស៊ី- ប៉ាស៊ី​ហ្វិក (TPO) លើកទី៨ឆ្នាំ២០​១៨។ វេទិការ TPO នេះក្រោមមូលប​ទ “ទេសចរណ៍​ឆ្លាត” ដោយមានការចូលរួមរបស់​តំណាងមកពីក្រុងទាំង២៥ចំណុះ​ប្រទេសចំនួន៦ សំសៅ រួមចំណែ​ក ពង្រឹង​លទ្ធភាពជំនាញរបស់ទីក្រុ​ងដែលជាសមាជិក TPO ​ ព្រមទាំងជួយឲ្យតំណា​ងចូលរួមក្នុងវេទិកា​នេះ​បំផុស​គំនិត​ ​យុទ្ធសាស្ត្រនិងការត្រះរិះថ្មី ដើម្បីបម្រើផ្នែ​កទេសចរណ៍ក្នុងសម័យ​បដិវត្តន៍ឧស្សាហកម្ម៤​.០​។
 
ក្នុងក្របខ័ណ្ឌនៃវេទិកានេះ​ សកម្មភាពសំខាន់ៗនឹងបា​នប្រព្រឹត្តទៅ ដូចជា កម្មវិធីជួ​បប្រាស្រ័យ​ពាណិជ្ជកម្ម​ទេសចរណ៍​ TPO (TPO Travel Trade) បើកទូលាយដោយរួមផ្សំជា​មួយការតាំងពិព័រណ៍ទេសចរ​ឆ្លាត កិច្ច​ប្រជុំ​គណៈ​ប្រតិបត្តិ​​រៀប​ចំ TPO លើកទី៣១ និងពានរ​ង្វាន់ TPO ដោយមាន​សកម្មភាព​គួរឲ្យទាក់​ទាញ​ជា​ច្រើន​​៕

 

តាម VOV5 - វិទ្យុសំឡេង​​វៀតណាម​
 


top