ព័ត៌មាន

វេទិកានិងពិព័រណ៍សេដ្ឋកិច្ចបៃតង ឆ្នាំ ២០២២

នាព្រឹកថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុង ហូជីមិញ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមវេទិកា និងពិព័រណ៍សេដ្ឋកិច្ចបៃតងឆ្នាំ ២០២២។
 នាយករដ្ឋមន្ត្រី  លោក Pham Minh Chinh ជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនអឺរ៉ុបឈានមុខគេ។ រូបថត៖ VNA

វេទិកានិងពិព័រណ៍សេដ្ឋកិច្ចបៃតង ឆ្នាំ២០២២ រៀបចំដោយសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម សម្រសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រសួងផែនការ និងវិនិយោគ ក្រសួងការបរទេស ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន សហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម។

ថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ ថា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺជានិន្នាការចាំបាច់សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសក្នុងតំបន់ សាជីវកម្ម ហើយនាំមកនូវជោគជ័យក្នុងប្រទេសជាច្រើន។ នៅប្រទេសវៀតណាម រដ្ឋាភិបាលបានបង្ហាញពីការប្តេជ្ញាចិត្ត និងសេចក្តីប្រាថ្នារបស់ខ្លួនក្នុងការបង្កើតការផ្លាស់ប្តូរដ៏រឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀតនាពេលខាងមុខ ជាមួយនឹងការអនុម័តនូវយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងសម្រាប់ដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។

នាពេលខាងមុខ រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កើតគ្រប់លក្ខខណ្ឌសម្រាប់ EuroCham និងសមាជិករបស់ខ្លួនក្នុងការវិនិយោគលើវិស័យដែលវៀតណាមកំពុង ផ្តល់អាទិភាព និងមានការលើកទឹកចិត្តជាច្រើន ជាពិសេសបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាព័ត៌មានជាដើម។

មុននោះ នៅព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីបានកាត់ខ្សែបូសម្ពោធការតាំងពិពណ៌បង្ហាញផលិតផល និងបច្ចេកវិទ្យាបៃតង និងទទួលជួបជាមួយធុរកិច្ច និងសាជីវកម្មអឺរ៉ុបមួយចំនួន៕


top