ព័ត៌មាន

វេទិកាធុរកិច្ចវៀតណាម-សាធារណរដ្ឋឆែក

នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឆែក លោក Petr Fiala បានអញ្ជើញ ចូលរួមវេទិកាធុរកិច្ចវៀតណាម - សាធារណៈរដ្ឋឆែក។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឆែក លោក Petr Fiala រួមជាមួយបណ្ដាតំណាងនៅវេទិកា។ (រូបថត៖ qdnd.vn)

ថ្លែងសុន្ទរកថាបើកវេទិកា នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់សាធារណរដ្ឋឆែកនៅតំបន់អាស៊ីអាគ្នេយ៍។ វៀតណាម និងឆែកកំពុងឆ្លៀតយកបានល្អនូវគុណសម្បត្តិដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម- EU (EVFTA) នាំមកជូន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្មឲ្យកាន់តែខ្លាំងក្លា។

នៅចំពោះមុខសហគ្រាសយ៉ាងច្រើនកុះករនៃប្រទេសទាំងពីរ នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមប្តេជ្ញាបន្ត សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលឆែក បង្កើនការចែករំលែកបទ ពិសោធន៍ក្នុងវិស័យនានាដែលប្រទេសទាំងពីរមានសក្តានុពល និងផលប្រយោជន៍ ដូចជា៖ ថាមពល បរិស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍... វៀតណាមសន្យាបង្កើតបរិយាកាសអាជីវកម្មល្អបំផុតឆ្ពោះទៅរកស្តង់ ដារ OECD (ស្តង់ដារអន្តរជាតិសម្រាប់អ្នកតាក់តែងគោលនយោបាយ វិនិយោគិន ក្រុមហ៊ុន និងភាគីដែលមានផលប្រយោជន៍ពាក់ព័ន្ធផ្សេងទៀតនៅទូទាំងពិភព លោក)។ នោះគឺការរក្សាយ៉ាងរឹងមាំនូវស្ថិរភាពនយោបាយ សង្គម និងម៉ាក្រូសេដ្ឋកិច្ច ដោះស្រាយចំណុចរាំងស្ទះនៃសេដ្ឋកិច្ចទាក់ទងនឹងរបៀបរបបច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។

នៅវេទិកានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋ មន្ត្រី Petr Fiala បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហ ប្រតិបត្តិការមួយចំនួនរវាងស្ថាប័ននិងសហគ្រាសនៃប្រទេសទាំងពីរ៕


top