ព័ត៌មាន

វេទិកាតភ្ជាប់សហគ្រាសកសិកម្មវៀតណាម - ជប៉ុន


វេទិកាតភ្ជាប់សហគ្រាសកសិកម្មវៀតណាម - ជប៉ុន  (រូបថត៖ vnanet.vn)

នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយនាយកដ្ឋានកែច្នៃផលិតផលកសិកម្មនិងអភិវឌ្ឍន៍ទីផ្សារកសិផលនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានសហការជាមួយស្ថានទូតជប៉ុននិងអង្គការជំរុញពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅវៀតណាមរៀបចំវេទិកាតភ្ជាប់សហគ្រាសកសិកម្មវៀតណាម - ជប៉ុន។

ខ្លឹមសារសំខាន់នៅវេទិកានេះគឺសំដៅណែនាំពីសក្កានុពលនិងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកសិកម្ម​វៀតណាម​ - ជប៉ុនពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងរាល់អាទិភាពវិនិយោគក្នុងផលិតកម្មនិងការកែច្នៃផលិតផលកសិកម្មនៅវៀតណាម។ ម្យ៉ាងវិញទៀតផ្តល់ព័ត៌មានស្តីពីបទប្បញ្ញត្តិដើម្បីអាចទាក់ទងផ្ទាល់នឹងទីផ្សារជប៉ុនសម្រាប់ផលិតផលកសិកម្ម និងស្បៀងអាហារ រួមទាំងបែបបទនាំចូលនិងបទប្បញ្ញត្តិអំពីសុវត្ថិភាពចំណីអាហារ ក៏ដូចជាស្ថាប័នទំនាក់ទំនងសម្រាប់អនុវត្តបទបញ្ជារដ្ឋបាលនិងប្រព័ន្ធចែកចាយលក់ដំនិងលក់រាយរបស់ជប៉ុនផងដែរ។ លើសពីនេះទៅទៀត វិភាគស្ថានភាពពាណិជ្ជកម្មនិងវិនិយោគរបស់សហគ្រាសជប៉ុនទៅលើវិស័យកសិកម្មនិងកែច្នៃម្ហូបអាហារនៅវៀតណាមក៏ដូចជាដាក់ចេញដំណោះស្រាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងប្រទេសទាំងពីរតាមរយៈសកម្មភាពជាក់ស្តែងដូចជា ជួយប្រើប្រាស់ផលិតផលកសិកម្មនិងផលិតផលកែច្នៃរបស់វៀតណាមទៅ​ក្នុងប្រព័ន្ធផ្សារទំនើបអ៊ីអននៅវៀតណាមនិងជុំវិញពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top