ព័ត៌មាន

វេទិកាជំរុញអាជីវកម្មវៀតណាម - គុយបា

នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz បាន អះអាងថា គុយបានឹងផ្តល់អាទិភាពខ្ពស់បំផុត ដើម្បីជួយសម្រួលដល់សហគ្រាសវៀតណាមមានវត្តមានកាន់តែច្រើននៅគុយបាពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

  ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai  

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz និងឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានអញ្ជើញចូលរួមនិងធ្វើជាសហប្រធានវេទិកាជំរុញអាជីវកម្មវៀតណាម-គុយបា។

អញ្ជើញថ្លែងមតិក្នុងពិធីបើកវេទិកានេះ ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ថ្វីត្បិតតែប្រទេសទាំងពីរបានជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ពិសេសដែលត្រូវបានកសាង និងពូនជ្រុំជាច្រើនជំនាន់មហើយ ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-គុយបានៅតែរក្សាបាននូវសន្ទុះអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស តាមរយៈយន្តការនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលត្រូវបានរក្សាជាប្រចាំ សម្រេចបាននូវសមិទ្ធិផលសំខាន់ៗ ព្រមទាំងបានរួមចំណែកជាក់ស្តែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម - គុយបា។ លេចធ្លោគឺទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ២៥០-៣៥០ លានដុល្លារអាមេរិក/ឆ្នាំ៖ វេទិកាជំរុញអាជីវកម្មវៀតណាម - គុយបា ថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសមិត្តគុយបា ដើម្បីឧទ្ទេសនាមយ៉ាងទូលំទូលាយដល់សហគមន៍ធុរកិច្ចវៀតណាមអំពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគ គោលការណ៍ និងគោលនយោបាយទាក់ទាញការវិនិយោគបរទេសបរទេសចូលគុយបា។ ខ្ញុំមានជំនឿជាក់ថា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីក្រសួង ស្ថាប័ន សហគ្រាសក្នុងវិស័យរដ្ឋ និងវិស័យឯកជនរបស់វៀតណាមនាពេលនេះ ភាគីទាំងពីរនឹងផ្លាស់ប្តូរយ៉ាងសកម្ម និងបង្កើតកាលានុវត្តភាពសហប្រតិបត្តិការ វិនិយោគ អាជីវកម្មថ្មី រួមចំណែកជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងគុយបា

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz បាន អះអាងថា គុយបានឹងផ្តល់អាទិភាពខ្ពស់បំផុត ដើម្បីជួយសម្រួលដល់សហគ្រាសវៀតណាមមានវត្តមានកាន់តែច្រើននៅគុយបាពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕


top