ព័ត៌មាន

វេចនំអន្សោមជ្រុង៖ រិតចំណងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា

នាយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា កម្មាភិបាលនិងបុគ្គលិកនៃក្រុមហ៊ុន Viettel Cambodia (Metfone) បានចូលរួមព្រឹត្តិការណ៍វេចនំអន្សោមជ្រុង។
លោក Cao Manh Duc អគ្គនាយកក្រុមហ៊ុន Metfone ។ រូបថត៖ VOV

នេះជាសកម្មភាពអបអរសាទរបុណ្យតេតប្រពៃណីឆ្នាំម្សាញ់ សប្តស័ក ២០២៥ ដែលក្រុមហ៊ុនបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយនូវស្មារតីសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជា ក៏ដូចជាការអភិរក្សវប្បធម៌ប្រពៃណីជាតិ។

សកម្មភាពវេចអន្សោមជ្រុង អំណរស្វាគមន៍បុណ្យតេតប្រពៃណីឆ្នាំម្សាញ់ សប្តស័ក ២០២៥ របស់ក្រុមហ៊ុន Metfone មានការចូលរួមពីមន្ត្រី និងបុគ្គលិកក្រុមហ៊ុនវៀតណាមនិងកម្ពុជាជិត ១០០ នាក់ រួមជាមួយនឹងសហការីមកពីអង្គភាពផ្សេងទៀតនៃសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel ដែលកំពុងប្រតិបត្តិការនៅប្រទេសកម្ពុជា។ 

ក្នុងនោះក៏មានមិត្តភ័ក្តិកម្ពុជាមកពីសហគ្រាសនិងទីភ្នាក់ងារដៃគូដែលស្រឡាញ់វប្បធម៌បុណ្យតេតប្រពៃណីរបស់វៀតណាម។ នំអន្សោមជ្រុង និងនំអន្សោមជាង ៣០០នំ ត្រូវបានបញ្ជូនទៅការិយាល័យ អង្គភាព និងសាខារបស់ Metfone នៅទូទាំងប្រទេសកម្ពុជា ជាអំណាយបុណ្យតេតដ៏កក់ក្តៅ ពោរពេញដោយសេចក្តីស្រឡាញ់មាតុភូមិ សម្រាប់បុគ្គលិក Viettel Cambodia ដែលទទួលអំណរបុណ្យតេតនៅឆ្ងាយពីស្រុកកំណើត។ លោក Cao Manh Duc អគ្គនាយកក្រុមហ៊ុន Metfone បានឲ្យដឹងថា៖ យើងខ្ញុំអនុវត្តសកម្មភាពនេះ សំដៅជួយសហការីកម្ពុជាឱ្យយល់កាន់តែច្បាស់អំពីប្រពៃណី ប្រទេសជាតិ និងវប្បធម៌វៀតណាម។ ពីនោះ មានការចែករំលែក រួមដំណើរ និងយល់ចិត្តគ្នាដើម្បីរួមគ្នាបំពេញការងារឲ្យបានល្អ


top