
វៀតណាំមទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១ លាន ៤៣០ ម៉ឺននាក់នាខែ មករាឆ្នាំ ២០១៨
ភ្ញៀវទេសចរអន្តរជាតិមកទស្សនាវៀតណាមគ្រោងនឹងទទួលបាន ១ លាន ៤៣០ ម៉ឺននាក់ នាខែមករា ឆ្នាំ២០១៨ កើនឡើង ៤២% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៧។ គិតតាំងពីដើមខែមករា ឆ្នាំ២០១៨ ផ្នែកទេសចរណ៍វៀតណាម អនុវត្តយ៉ាងសកម្មបណ្ដាសកម្មភាពផ្សព្វផ្សាយពន្លឿនទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឆ្ពោះទៅគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួនពី ១៥ ដល់ ១៧ លាននាក់ក្នុងឆ្នាំ ២០១៨។ ជាពិសេសគឺវៀតណាមចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០១៨ (ATF 2018) នៅថៃ។ ប្រធានអគ្គនាយកដ្ឋានទេស ចរណ៍វៀតណាម លោក Nguyen Van Tuan បានឲ្យដឹងថា៖
«ឆ្នាំ ២០១៨ ភ្នែកទេសចរណ៍បន្តសហការយ៉ាងស្អិតរមួតជាមួយភ្នែកអាកាសចរណ៍ និងបណ្ដាក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីបង្កើនជើងហោះហើរ ដែលធ្លាប់មាន ហើយបង្កើតជើងហោះហើរថ្មីពីទីផ្សារសំខាន់ៗ មកដល់ព្រលានយន្តហោះនានាពោរពេញទៅដោយសក្តានុភាពដូចជា Phu Quoc Da Nang Cat Bi Hue និង Van Don។
ទន្ទឹមនឹងនោះ បង្កើនការគ្រប់គ្រងទីកន្លែងមកដល់ ធានាសន្តិសុខសុវត្ថភាពនៅបណ្ដាទីកន្លែងទេសចរណ៍ ផងដែរ៕»
តាម VOV5 - វិទ្យុសម្លេងវៀតណាម