ព័ត៌មាន

វៀតណាម​ទទួល​ស្គាល់​ជា​បណ្ដោះអាសន្ន​នូវ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស និងតំបន់ដែនដីចំនួន ៧៩

 អ្នកកាន់លិខិតឆ្លងដែនវ៉ាក់សាំងពីប្រទេសទាំងនេះចូលមកប្រទេសវៀតណាម និងរបស់​វៀតណាមទៅកាន់ប្រទេសទាំងនេះត្រូវបានអនុវត្តន៍វិធានការសុខាភិបាលដូចជាមនុស្ស​ដែលទទួលបានការចាក់វ៉ាក់សាំងនៅប្រទេសសាមី។
នាថ្ងៃទី ២១ ខែមីនា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីព័ត៌មានដែលថា វៀតណាមបានទទួលស្គាល់ទៅវិញទៅមកនូវលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក (លិខិតឆ្លងដែនវ៉ាក់សាំង) ជាមួយបណ្ដាប្រទេសនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០២២ វៀតណាមទទួលបានកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកនូវលិខិតឆ្លងដែនវ៉ាក់សាំងជាមួយប្រទេសចំនួន ១៧ រួមមាន៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ជប៉ុន អូស្ត្រាលី បេឡារុស្ស ឥណ្ឌា កម្ពុជា ហ្វីលីពីន Mandiver ប៉ាឡេស្ទីន ទួរគី អេហ្ស៊ីប ស្រីលង្កា នូវែលសេឡង់ សាធារណរដ្ឋ Saint Lucia និងកូរ៉េខាងត្បូង។ អ្នកកាន់លិខិតឆ្លងដែនវ៉ាក់សាំងពីប្រទេសទាំងនេះចូលមកប្រទេសវៀតណាម និងរបស់វៀតណាមទៅកាន់ប្រទេសទាំងនេះត្រូវបានអនុវត្តន៍វិធានការសុខាភិបាលដូចជាមនុស្សដែលទទួលបានការចាក់វ៉ាក់សាំងនៅប្រទេសសាមី។ ការទទួលស្គាល់នេះ រួមមានការលើកលែងបែបបទបញ្ជាក់កុងស៊ុល នៅពេលប្រើប្រាស់ឯកសារនេះក្នុងប្រទេសទទួល។ លើសពីនេះទៅទៀត  វៀតណាមនៅតែទទួលស្គាល់ជាបណ្ដោះអាសន្ននូវវិញ្ញាបនបត្រចាក់វ៉ាក់សាំងនៃប្រទេស និងដំបន់ដែនដីចំនួន៧៩ ដែលបានណែនាំជាផ្លូវការដល់ក្រសួងការបរទេសផងដែរ៕

top