ព័ត៌មាន

វៀតណាម​ទទួលតំណែងជាប្រធានប្តូរវេននៃសមាគមវេជ្ជសស្ត្របណ្តាប្រទេស ក្នុងអាស៊ានអាណត្តិ ឆ្នាំ​២០១៨-២០២០

នារសៀលថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អគ្គសមាគមវេជ្ជសាស្ត្រវៀតណាមសហការជាមួយសមាគមវេជ្ជសាស្ត្រនៃបណ្តាប្រទេសក្នុងអាស៊ានបានប្រារព្ធសន្និសីទវេជ្ជសាស្រ្តអាស៊ានលើកទី ១៨ ក្រោមប្រធានបទ​ "ការផ្ទេរសិទ្ធិទារសំណងធានារ៉ាប់រង និងការចុះបញ្ជីវិញ្ញាបនប័ត្រប្រកបមុខរបរក្នុងតំបន់ អាស៊ាន"។


វៀតណាមទទួលតំណែងជាប្រធានប្តូរវេននៃសមាគមវេជ្ជសស្ត្របណ្តាប្រទេស ក្នុងអាស៊ានអាណត្តិ ឆ្នាំ២០១៨-២០២០

សន្និសីទនេះជាឱកាសល្អសម្រាប់សមាគមវេជ្ជសាស្ត្របណ្តាប្រទេសក្នុងអាស៊ានដើម្បីធ្វើការផ្លាស់ប្តូរ និងចែក​រំលែក​បទពិសោធន៏លើសកម្មភាពរបស់សមាគម ព្រមទាំងឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងនៃប្រទេសទាំងនេះក្នុង​ការផ្តល់វិញ្ញាបនប័ត្រប្រកបមុខរបរវេជ្ជសាស្រ្តនិងដំណើរការអនុវត្តនូវកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកសំរាប់អ្នកប្រកបមុខរបរវេជ្ជសាស្ត្រក្នុងសហគមន៍នៃបណ្តាប្រទេសក្នុងអាស៊ានផងដែរ។ ក្នុងសន្និសីទ​នេះប្រធានអគ្គសមាគមវេជ្ជសាស្ត្រវៀតណាម លោកស្រី Nguyen Thi Xuyen បានទទួលដំណែងជា ប្រធានប្តូរវេននៃសមាគមវេជ្ជសស្ត្របណ្តាប្រទេសក្នុងអាស៊ានអាណត្តិឆ្នាំ ២០១៨ -២០២០ ។

អញ្ជើញចូលរួមនិងថ្លែងមិតក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែវាយតំលៃខ្ពស់ និងគោរពនូវការខិតខំ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់វេជ្ជបណ្ឌិត​វៀតណាម គ្រប់ជំនាន់ហើយសង្ឃឹមថា សមាគមវេជ្ជសាស្ត្រវៀតណាមបន្តពង្រឹងនិងពង្រីក តួនាទីរបស់ខ្លួនថែមទៀតក្នុងការថែទាំសុខភាពជូនប្រជាជនឱ្យកាន់តែប្រសើរឡើងដើម្បីរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាព​របស់សមាគមវេជ្ជសាស្ត្រនៃបណ្តាប្រទេសក្នុងអាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top