ព័ត៌មាន

វៀតណាម​ជា​ប្រទេស​ដែល​មាន​កម្មវិធី​ធនាគារ​ឌីជីថល​ឈាន​មុខ​គេមួយ​

“វិស័យធនាគារឈានមុខគេក្នុងការផ្លាស់ប្តូរឌីជីថល៖ ដើម្បីប្រជាជនទាំងមូលចូលរួមនិងទទួលបានអត្ថប្រយោជន៍” នេះគឺជាប្រធានបទនៃការសន្ទនាដោយច្រកទ្វារអេឡិចត្រូនិករដ្ឋាភិបាលរៀបចំឡើងនារសៀលថ្ងៃទី២៨ ខែកញ្ញា។
  ញៀវកិត្តិយសចូលរួមចែករំលែកមតិយោបល់នៅក្នុងការសន្ទនា។ រូបថត៖ VGP  

នៅក្នុងការសន្ទនានេះ ភ្ញៀវកិត្តិយសបានបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យធនាគារ។ ថ្វីត្បិតតែមានជំងឺរាតត្បាតវីដ-១៩ក៏ដោយ ការផ្លាស់ប្តូរឌីជីថលបានបម្រើប្រជាជន និងរួមចំណែកដល់កំណើនប្រាក់ចំណូលរបស់ធនាគារជាច្រើន។ វិស័យធនាគារក៏ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរឌីជីថលប្រកបដោយជោគជ័យ ហើយធនាគារមួយចំនួនបានដំណើរការផ្លាស់ប្តូរឌីជីថលមុន និងទទួលបានលទ្ធផលគួរឲ្យលើកទឹកចិត្តជាច្រើន។

សេដ្ឋវិទូលោកបណ្ឌិត Pham Xuan Hoe បានសង្កត់ធ្ងន់ថា៖ ៩៥% នៃប្រតិបត្តិការទូទាត់ និងប្រាក់បញ្ញើជាមូលដ្ឋានត្រូវបានអនុវត្តន៍តាមរយៈបច្ចេកវិទ្យាឌីជីថល ហើយមានអតិថិជនឯកជនមួយចំនួនដែលប្រតិបត្តិការស្ទើរតែ ១០០% តាមរយៈបច្ចេកវិទ្យាឌីជីថល។ អង្គការអន្តរជាតិនានាបានវាយតម្លៃថា វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែបានឈានមុខគេក្នុងក្រុមប្រទេសអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលក្នុងវិស័យធនាគារ៕


top