ព័ត៌មាន

វៀតណាម៖ ប្រជាជនជាង ៩០% ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ គ្រប់ ២ ដូស

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ រហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១,៧៦៣,០៤០នាក់ ដោយឈរលំដាប់លេខ ៣១ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ២២៤ ខណៈពេលដែលសមាមាត្រនៃការឆ្លងជំងឺលើប្រជាជន ១លាននាក់ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ១៣៨/២២៤ ប្រទេសនិងតំបន់ដែនដី។

ចំនួនអ្នកជំងឺដែលបានព្យាបាលជាសះស្បើយសរុបនៅវៀតណាមគឺ ១.៣៧២.៦៩៦នាក់។ ចំនួនកណីស្លាប់ដោយសារកូវីដ១៩នៅវៀតណាម គិតមកដល់ពេលនេះ គឺ មានចំនួន ៣២,៨៣១នាក់ ស្មើនឹង ១,៩% នៃចំនួនករណីឆ្លងកូវីដ១៩សរុប។

ចំនួនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានចាក់ជូនប្រជាជន គឺមានចំនួន ១៥២.៨១៨.៥៧៥ ដូស ក្នុងនោះ ចាក់២ដូសគឺ ៦៩.០៦៥.៧៥៩ ដូស និងដូសទី៣ មានចំនួន ៦.០៣៦.២៨០ ដូស។ អត្រាគ្របដណ្តប់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូសគឺ ៩៩,៥% ហើយអត្រានៃការចាក់វ៉ាក់សាំង ២ដូសដងគឺ ៩០,៧% ប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top