នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សន្និសីទប្រទេសជាសមាជិក នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) លើកទី ៣៥ (SPLOS ៣៥) បានបន្តដោយសម័យពិភាក្សាទូទៅ។
ឯកអគ្គរដ្ឋទូត លោក Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាសំខាន់ (រូបថត៖ Thanh Tuan/TTXVN/អាមេរិក
លោកឯកអគ្គរដ្ឋទូត Do
Hung Viet ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានចូលរួម
និងថ្លែងមតិនៅសម័យពិភាក្សាសំខាន់។
លោកឯកអគ្គរដ្ឋទូត
Do Hung Viet បានឲ្យដឹងថា ក្នុងសន្និសីទគណៈ
ប្រតិភូវៀតណាមបានសម្តែងនូវទស្សនៈយ៉ាងពេញលេញអំពីការអនុវត្តអនុសញ្ញានេះ
ក្នុងនោះមានការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី
ការដាក់បញ្ជូនឯកសារស្តីពីព្រំប្រទល់ខ្ពង់រាបបាតសមុទ្រដែលលាតសន្ធឹង លើ សពី ២០០
ម៉ាយល៍ របស់វៀតណាមនៅតំបន់សមុទ្រខាងកើត និងកិច្ចខិត
ខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីការពារដែនសមុទ្រក៏ដូចជាលើកវិសាលភាពសកលលោក។
ក្រៅពីខ្លឹមសារដូចពោលខាងលើ
វៀតណាមក៏សង្កត់ធ្ងន់លើតម្រូវការផ្អែក
លើមូលដ្ឋានវិទ្យាសាស្ត្រនៅពេលអនុវត្តវិធានការការពារ និងអភិវឌ្ឍន៍សមុទ្រ
និងមហាសមុទ្រ។ ប្រការនេះមានន័យថា
ដំណើរការអនុវត្តត្រូវតែផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏រឹងមាំពិតប្រាកដ
ដើម្បីធានាថា ប្រទេសនានាមានសមត្ថភាព និងលទ្ធភាពទទួលបានបច្ចេកវិទ្យា
ដើម្បីទាញយកធនធានពីសមុទ្រ និងមហាសមុទ្រឱ្យបានល្អបំផុត
និងប្រកបដោយប្រសិទ្ធភាពបំផុត៕