នារសៀលថ្ងៃទី២៦ មិថុនា នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦បានប្រព្រឹត្តទៅនូវកិច្ចប្រជុំពិសេសស្ដីអំពីការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីក្នុងយុគសម័យឌីជីថល។
|
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អាស៊ាននិងដៃគូនានាអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ |
នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយ ដែលថ្នាក់ដឹកនាំអាស៊ានរៀបចំសកម្មភាពនេះតាមគំនិតផ្ដួចផ្ដើមរបស់វៀតណាម ក្នុងគោលដៅអះអាងនូវការសន្យាជំរុញសមភាពយេនឌ័រ លើក កំពស់តួនាទីរបស់ស្ត្រីក្នុងដំណើរការកសាងសហគមន៍និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងអាស៊ានផងដែរ។អញ្ជើញថ្លែងនៅកិច្ចប្រជុំ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“បដិវត្តន៍ឧស្សាហកម្មលើកទី៤បាននិងកំពុងតែបើកឱកាសដ៏ធំធេងជាច្រើនសម្រាប់មនុស្សលោក ក៏ដូចជាផ្ដល់សិទ្ធិអំណាចដ៏ធំធេងដល់ស្ត្រីផងដែរ ដោយជួយគេរំដោះសក្ដានុពលរបស់ខ្លួន ជំនះ ពុះពារលើការលំបាក ឧបសគ្គនិងបញ្ហាប្រឈមនានា ដើម្បីបង្កើតឡើងការផ្លាស់ប្ដូរដ៏ចាំបាច់នា អនាគត។ សហគមន៍អាស៊ានបានអះអាងនូវគោលដៅកសាងសហគមន៍មួយដែលក្នុងនោះ “មនុស្សគ្រប់រូបសុទ្ធតែមានឱកាសដូចគ្នា ព្រមទាំងសិទ្ធិ របស់ស្ត្រីនឹងត្រូវបានការពារនិងជំរុញផងដែរ”។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ វៀតណាមផ្ដោតសារសំខាន់ទៅលើការអនុវត្តដោយព្រមៗគ្នានូវបណ្ដាការសន្យា កម្មវិធី ផែនការទូទៅ តភ្ជាប់យន្តការនានាស្ដីពីស្ត្រី ព្រមទាំង កសាង សហគមន៍អាស៊ានមួយដែលប្រកាន់យកប្រជាជនជាស្នូលផងដែរ”។
ក្នុងពេលជាមួយគ្នានោះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានលើកសំណើចំនួន៥ជូនចំពោះរដ្ឋាភិបាលនៃបណ្ដា ប្រទេសអាស៊ាននិងដៃគូនានាដូចជា៖ បន្តបំពេញបន្ថែមគោលនយោបាយ ច្បាប់ដើម្បីជំរុញសមភាពយេនឌ័រ ផ្ដល់និងលើកកំពស់សិទ្ធិអំណាចចំពោះស្ត្រី បង្កើតភាពងាយស្រួលដើម្បីឲ្យស្ត្រីនិងកុមារីទាំងអស់អាចទទួលបានផលប្រយោជន៍ដ៏ជាក់ស្ដែងដែលបច្ចេកវិទ្យាឌីជីថលនិងសមាហរណកម្មអន្តរជាតិនាំមកជូន ពីនោះបង្កើនការចូលរួមនិងឱកាសអភិវឌ្ឍចំពោះស្ត្រី។ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា៖
“ថ្នាក់ដឹកនាំរដ្ឋាភិបាលនានារបស់អាស៊ានបន្តដឹកនាំនិងធ្វើជាគំរូចំពោះប្រជាជនគ្រប់រូបក៏ដូចជាសង្គមទាំងមូលក្នុងតំបន់និងលើពិភពលោក ក្នុងការយកចិត្តទុកដាក់យ៉ាងពិតប្រាកដដល់ស្ត្រី កុមារីនិងសមភាពយេនឌ័រ។ តាងនាមរដ្ឋសភាវៀតណាមនិងស្ត្រីវៀតណាម ខ្ញុំសូមជូនពររដ្ឋាភិបាល អាស៊ានទាំងអស់សម្រេចបានជោគជ័យក្នុងការងារដ៏សំខាន់នេះ ព្រមទាំង សូមអះអាងថា យើងខ្ញុំនឹងជានិច្ចកាលរួមដំណើរក៏ដូចជាចែករំលែកការទទួលខុសត្រូវក្នុងបញ្ហានេះផងដែរ”៕
តាម VOV5- វិទ្យុសម្លេងវៀតណាម