ព័ត៌មាន

វៀតណាមអះអាងថា កំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខគឺជាបញ្ហាបន្ទាន់ចាំបាច់

នេះជាប្រធានបទកំពូលមួយនៃកិច្ចពិភាក្សាប្រចាំឆ្នាំនៅអ.ស.ប.។
  ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang (រូបថត៖ VOV)  

តំណាងមួយចំនួនធំនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៧ ខែ វិច្ឆិកា បានចូលរួមក្នុងការពិភាក្សានៅមហាសន្និបាតស្តីពីបញ្ហាកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះជាប្រធានបទកំពូលមួយនៃកិច្ចពិភាក្សាប្រចាំឆ្នាំនៅអ.ស.ប.។ នៅក្នុងកិច្ចប្រជុំនោះ  ប្រទេសទាំងអស់បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីអនុវត្តភារកិច្ចរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិកំពុងប្រឈមមុខនឹងបញ្ហាធំៗជាច្រើន។

ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា វៀតណាមគាំទ្រយ៉ាងមុតមាំចំពោះកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីធានាលក្ខណៈជាតំណាងរបស់ខ្លួន លទ្ធិប្រជាធិបតេយ្យ តម្លាភាព និងប្រសិទ្ធភាព ឆ្លើយ តបកាន់តែប្រសើរឡើងចំពោះបញ្ហាប្រឈមសកល។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានចាត់ទុកថា អង្គការសហប្រជាជាតិ ចាំបាច់ត្រូវពង្រីកទាំងបរិមាណសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ធានាឱ្យមានភាពតំណាងដោយយុត្តិធម៌សម្រាប់ក្រុមក្នុងតំបន់ ជាពិសេសសម្រាប់ក្រុមប្រទេសដែលមិនទាន់មានតំណាងឬតំណាងតិច ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍៕

ចាប់តាំងពីអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ សមាសភាពនៃក្រុមប្រឹក្សាសន្តិសុខបានពង្រីកម្តងហើយក្នុងឆ្នាំ ១៩៦៥ ជាមួយនឹងចំនួនសមាជិកមិនអចិន្ត្រៃយ៍កើនឡើងពី ៦ ទៅ ១០ ប្រទេស។ នៅឆ្នាំ ១៩៩២ មហា សន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ៤៧/៦២ ដែលបានចាប់ផ្តើមពិភាក្សាលើប្រធានបទ “បញ្ហាតំណាងដោយយុត្តិធម៌ និងការបង្កើនសមាជិកភាពនៃក្រុមប្រឹក្សាសន្តិសុខ និងបញ្ហាពាក់ព័ន្ធផ្សេងទៀត”។ ចាប់តាំងពីឆ្នាំ ២០០៨ យោងតាមសេចក្តីសម្រេចលេខ ៦២/៥៥៧ នៃមហាសន្និបាត ជារៀងរាល់ឆ្នាំ ប្រទេសនានាក៏ពិភាក្សាអំពីប្រធានបទនេះផងដែរ ក្រោមយន្តការនៃដំណើរការចរចាអន្តររដ្ឋាភិបាល។

top