ព័ត៌មាន

វៀតណាមអះអាងគោលជំហរឥតងាករេអំពីបញ្ហាសមុទ្រខាងកើត

វៀតណាមមានគោលបំណងថា សមុទ្រខាងកើតគឺជាតំបន់មានសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

នាវាមុជទឹកនុយក្លេអ៊ែរអាមេរិក USS Connecticut  (ប្រភព៖ US Navy)



នារសៀលថ្ងៃទី ២១ ខែតុលា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំតាមអនឡាញ ឆ្លើយសំណួរអំពីប្រតិកម្មរបស់វៀតណាមចំពោះសកម្មភាពរបស់ចិន និងនាវាកងទ័ពជើងទឹកអាមេរិកនៅសមុទ្រខាងកើតនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ “គោលជំហរឥតងាករេរបស់វៀតណាមគឺបណ្ដាប្រទេសចាំបាច់ត្រូវគោរពច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ឆ្នាំ ១៩៨២ គោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់បណ្ដាប្រទេសជាប់ឆ្នេរសមុទ្រ។រាល់សកម្មភាពលើសមុទ្រត្រូវគោរពរាល់បទបញ្ញត្តិ នៃ UNCLOS ឆ្នាំ ១៩៨២ និងច្បាប់ពាក់ព័ន្ធនានា; រួមវិភាគទានយ៉ាងសកម្ម ជាក់ស្ដែងទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៅសមុទ្រខាងកើត។ វៀតណាមមានគោលបំណងថា សមុទ្រខាងកើតគឺជាតំបន់មានសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top