ព័ត៌មាន

វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាគោរពបទឈប់បាញ់នៅតំបន់សាហារ៉ាខាងលិច


នាថ្ងៃទី១៤ តុលា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានពិភាក្សាអំពីស្ថាន ភាពនៅតំបន់សាហារ៉ាខាងលិចនៅពេលចុងក្រោយនេះ។

ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាគោរពកិច្ចព្រមព្រៀងដែលសម្រេចបានហើយសម្ដែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងជំរុញដំណើរការសន្តិភាពរបស់ស្ថានបេសកកម្ម MINURSO ។ លោកឯកអគ្គរដ្ឋទូតបានចែករំលែកជាមួយការលំបាកដែលប្រជាជន តំបន់នេះកំពុងប្រឈម ជាពិសេសក្នុងបរិបទនៃជម្ងឺរាតត្បាត Covid-19 ហើយចាត់ទុកថា ក្នុងបរិបទនេះត្រូវផ្ដល់អាទិភាពដល់ការធានាឲ្យសកម្មភាពមនុស្សធម៌មិនត្រូវឲ្យមានការរាំងស្ទះឡើយ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top