ព័ត៌មាន

វៀតណាមអំពាវនាវឲ្យបង្កើនការចូលរួមរបស់ស្ត្រីក្នុងដំណើរការចរចា និង​កសាងសន្តិភាព

កាលពីថ្ងៃទី២០ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចពិភាក្សាលើប្រធានបទ "លើកកម្ពស់តួនាទីភាពជាអ្នកដឹកនាំរបស់ស្ត្រីគឺជាផ្លូវឆ្ពោះទៅរកសន្តិភាពសម្រាប់តំបន់នានាដែល រងផលប៉ះពាល់ដោយក្រុមប្រដាប់អាវុធ"។
  លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Tra ភារធារីនៃស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ Vu Hieu/Vietnam+)  

អញ្ជើញថ្លែងមតិក្នុងកិច្ចពិភាក្សា លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Tra ភារធារីនៃស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើកឡើងអំពីការសន្យារបស់វៀតណាមក្នុងការជំរុញវឌ្ឍនភាពរបស់ស្ត្រី។ ការសន្យានេះត្រូវបានបង្កើតឡើងដោយធម្មជាតិចាប់ពីតួនាទី និងការរួមចំណែកដ៏ធំធេងរបស់ស្រ្តីវៀតណាមក្នុងប្រវត្តិសាស្ត្រដណ្ដើមឯករាជ្យ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ដោយចាត់ទុកថាថា ស្ត្រីមានតួនាទី ហើយមានសមត្ថភាពដាច់ដោយឡែកក្នុងការជំរុញរាល់តម្លៃ និងវប្បធម៌សន្តិភាពនោះ វៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខរបស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងអំឡុងពេលទទួលតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ផ្អែកលើមូលដ្ឋាននោះ លោកស្រីឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យបង្កើនការចូលរួមរបស់ស្ត្រីក្នុងដំណើរការចរចា និងការកសាងសន្តិភាព ចែករំលែកមេរៀនបទពិសោធន៍ល្អៗលើវិស័យនេះ។វៀតណាមអះអាងពីការប្តេជ្ញាចិត្តរួមចំណែកដល់ការខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ៕


top