ព័ត៌មាន

វៀតណាមអំពាវនាវឲ្យជួយឧបត្ថម្ភជនភៀសខ្លួនប៉ាឡេស្ទីន

ធានាប្រភពហិរញ្ញវត្ថុសម្រាប់ទីភ្នាក់ងារសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (Near East) ធ្វើប្រតិបត្តិការប្រកបដោយស្ថិរភាពគឺមានសារៈសំខាន់ក្នុងការជួយឧបត្ថម្ភដល់ជនភៀសខ្លួន និង រួមចំណែកដល់ស្ថិរភាពក្នុងតំបន់។
  លោកទីប្រឹក្សា Do Ngoc Thuy តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ  

គណៈកម្មាធិការនយោបាយពិសេស និងលុបបំបាត់អាណានិគមនិយម (គណៈកម្មាធិការទី៤) នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ បានបើកកិច្ចប្រជុំនាថ្ងៃទី ៧ វិច្ឆិកា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកទីប្រឹក្សា Do Ngoc Thuy តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថាការធានាប្រភពហិរញ្ញវត្ថុសម្រាប់ទីភ្នាក់ងារសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (Near East) ធ្វើប្រតិបត្តិការប្រកបដោយស្ថិរភាពគឺមានសារៈសំខាន់ក្នុងការជួយឧបត្ថម្ភដល់ជនភៀសខ្លួន និង រួមចំណែកដល់ស្ថិរភាពក្នុងតំបន់។

តំណាងវៀតណាមក៏បានអះអាងដែរថា ការគាំទ្រជនភៀសខ្លួនមិនអាចចាត់ទុកជាវិធានការជំនួសសម្រាប់ការស្វែងរកដំណោះស្រាយយូរអង្វែងចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនប៉ុណ្ណោះទេ ក្នុងនោះសំខាន់បំផុតគឺត្រូវធានារាល់សិទ្ធិនយោបាយសមហេតុផលរបស់ជនប៉ាឡេស្ទីន ការបង្កើតរដ្ឋប៉ាឡេស្ទីនដោយមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី ហើយរួមរស់នៅដោយសន្តិភាពក្បែររដ្ឋអ៊ីស្រាអែល ជាមួយនឹងខ្សែបន្ទាត់ព្រំដែនដែលត្រូវបានអន្តរជាតិទទួលស្គាល់ ដោយឈរលើមូលដ្ឋានខ្សែបន្ទាត់ព្រំដែនមុនឆ្នាំ ១៩៦៧ និងសេចក្ដីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិផងដែរ៕


top