ព័ត៌មាន

វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីជំរុញការអភិក្រមវ៉ាក់សាំងទប់ស្កាត់កូវីដ ១៩ នៅអង្គការសហប្រជាជាតិ


ទិដ្ឋភាពនៃកិច្ចពិភាក្សារួម (រូបថត៖ TTXVN)
 

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំណុះមហាសន្និបាត អង្គការសហប្រជាជាតិបានបើកសម័យប្រជុំពិភាក្សារួមគ្នាមួយក្រោមប្រធានបទ “ការកសាងឡើងវិញឱ្យកាន់តែប្រសើរជាង បន្ទាប់ ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩៖ ធានាបាននូវសេដ្ឋកិច្ចពិភពលោកមានយុត្តិធម៌ជាង មានសុខ ដុមរមនាជាងនិងមានការអភិវឌ្ឍប្រកបដោយចីរភាពជាង”។ ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ាន ២០២០ ប្រចាំទីក្រុងញូវយ៉ក  ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ បានតាងនាមបណ្តាប្រទេសអាស៊ាន ផ្តល់មតិស្តីពីទិសដៅឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និង វិធានការណ៍សម្រាប់ជំរុញការសម្រេចគោលដៅអភិវឌ្ឍន៍រយៈពេលវែង។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តនិងសកម្មភាពជាក់ស្តែងរបស់អាស៊ានក្នុងការឆ្លើយ តបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងនោះមានការបង្កើតមូលនិធិអាស៊ាន សម្រាប់ការឆ្លើយតប នឹងជំងឺរាតត្បាតនិងការលើកកម្ពស់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ផងដេរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top