ព័ត៌មាន

វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជួយឧបត្ថម្ភបណ្ដា ប្រទេសដែលមានប្រាក់ចំណូលមធ្យមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ថ្លែងមតិក្នុងសម័យប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថាន បេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា លទ្ធិពហុភាគី សាមគ្គីភាពអន្តរជាតិ សន្តិភាព និងស្ថិរភាពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាពនៅបណ្ដាប្រទេសដែលមានចំណូលមធ្យម។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ រូបថត៖ VNA

មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១១ ឧសភា បានបើកសម័យ ប្រជុំជាន់ខ្ពស់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយពិភាក្សាអំពីបណ្ដាប្រទេសដែលមានប្រាក់ ចំណូលមធ្យម ក្រោមប្រធានបទ "ពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរ ភាពនៅបណ្ដាប្រទេសដែលមានប្រាក់ចំណូលមធ្យម ដោយផ្តោតលើទិដ្ឋភាពបរិស្ថាន"។
ថ្លែងមតិក្នុងសម័យប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា លទ្ធិពហុភាគី សាមគ្គីភាពអន្តរជាតិ សន្តិភាព និងស្ថិរភាពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាពនៅបណ្ដាប្រទេសដែលមានចំណូលមធ្យម។ ដើម្បីដោះ ស្រាយបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀងអាហារ និងថាមពល លោកឯកអគ្គរដ្ឋទូតចាត់ទុកថា នៅថ្នាក់ជាតិ បណ្ដាប្រទេសដែលមាន ចំណូលមធ្យម ត្រូវពង្រឹងភាពធន់ ហើយកៀងគរធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធ ភាពសម្រាប់ការអភិវឌ្ឍ ឆ្លៀតយកប្រៀបខ្លាំងនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍប្រកបដោយភាពបៃតង ចីរភាព និងភាពឆ្លាតវៃ។ ក្រៅពីនោះ កិច្ចសហប្រតិបត្តិការអន្តរជាតិក៏មានសារៈសំខាន់ផងដែរ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែង ជាសកល និងកិច្ចខិតខំប្រឹងប្រែងជាតិ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យបណ្ដា ប្រទេសអភិវឌ្ឍន៍បំពេញការសន្យាក្នុងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ផ្ទេរបច្ចេកវិទ្យា និងកសាងសមត្ថភាពដល់ក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យម។
ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់នូវកិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ការ សន្យាលើការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ ក៏ដូចជាការបង្កើតទំនាក់ទំនង ភាពជាដៃគូក្នុងការបម្លែងថាមពលប្រកបដោយសមភាពនាពេលថ្មីៗនេះផងដែរ៕

top