ព័ត៌មាន

វៀតណាមអំពាវនាវឱ្យគ្រប់ភាគីសម្រេចកិច្ចព្រមព្រៀងឈប់បាញ់នៅអាហ្វហ្កានីស្ថានក្នុងពេលឆាប់ៗនេះ

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ
 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី ៦ ខែសីហាស្តីពីស្ថានភាពនៅអាហ្វហ្គានីស្ថាន ខណៈជម្លោះនៅក្នុងប្រទេសនេះនៅតែបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោស ការវាយប្រហារទៅលើជនស៊ីវិលនិងបុគ្គលិកអង្គការសហប្រជាជាតិនិងអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធនៅអាហ្វហ្គានីស្ថាន បញ្ចប់អំពើហិង្សាក៏ដូចជាសម្រេចបាននូវលទ្ធផលដ៏សំខាន់ក្នុងការចរចាឆាប់ៗនេះ។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា មិនអាចដោះស្រាយបញ្ហាដោយដំណោះស្រាយយោធាបានឡើយ មានតែដំណោះស្រាយនយោបាយទូលំទូលាយតែប៉ុណ្ណោះ ដែលអាចនាំមកនូវសន្តិភាពនិងស្ថិរភាពយូរអង្វែងនៅក្នុងប្រទេសនេះ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យភាគីពាក់ព័ន្ធ ឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់មួយយ៉ាងឆាប់ៗ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ដំណើរការចរចាសន្តិ ភាព។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន ប្រទេស អង្គការតំបន់និងដៃគូអន្តរជាតិដទៃទៀតក្នុងការគាំទ្រដំណើរការចរចាសន្តិភាពនៅអាហ្វហ្គានីស្ថាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top