ព័ត៌មាន

វៀតណាមអាចធ្វើម្ចាស់នៃវិធីធ្វើតេស្តរកវីរុស SARS-CoV-2

បណ្ដាវេជ្ជបណ្ឌិតវៀតណាមធ្វើតេស្តរកវីរុស SARS-CoV-2 ដោយម៉ាស៊ីន Realtime PCR (រូបថត៖ TTXVN)



នាព្រឹកថ្ងៃទី២៧ មេសា ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam គណៈកម្មការជាតិដឹកនាំការងារប្រយុទ្ធប្រឆាំង ជំងឺឆ្លង Covid-19 បានពិភាក្សាអំពីយុទ្ធសាស្ត្រធ្វើតេស្តរកវីរុស SARS-CoV-2 ក្នុងនោះជំរុញខ្លាំងការផលិតឧបករណ៍ kit ដើម្បីជំនួសឲ្យផលិតផលនាំចូល។ តំណាងក្រសួងសុខាភិបាលបានជម្រាបថា នាបច្ចុប្បន្នវៀត ណាមកំពុងប្រើប្រាស់វិធីចំនួន ២ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ Covid-19 នោះគឺការធ្វើតេស្តដោយម៉ាស៊ីន PCR និងការធ្វើតេស្តលឿនដោយឧបករណ៍ kit (នាំចូលពីកូរ៉េខាងត្បូង) ប៉ុន្តែមានភាពត្រឹមត្រូវមិនសូវខ្ពស់នោះឡើយ។ នាបច្ចុប្បន្ន វិទ្យាស្ថានអនាម័យនិងសិក្សារោគរាតត្បាតមជ្ឈឹមសហការជាមួយសាកលវិទ្យាល័យ Nagasaki របស់ជប៉ុន ទើបនឹងបានស្រាវជ្រាវប្រកបដោយជោគជ័យនូវឧបករណ៍ kit ធ្វើរោគវិនិច្ឆ័យតាមវិធីសេរ៉ូវិទ្យា (serology) ដែលមានតម្លៃថោកជាង ដើម្បីបម្រើការធ្វើតេស្តក្នុងសហ គមន៍ រកឃើញករណីសង្ស័យ ហើយបន្ទាប់មកធ្វើតេស្ត ដោយម៉ាស៊ីន PCR ដើម្បីអះអាងលទ្ធផល។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអះអាងថា ឧបករណ៍ kit រធ្វើតេស្តលឿនរបស់វៀតណាមអាចជំនួសឲ្យផលិតផលប្រហាក់ប្រហែលពីបរទេស។ ជាពិសេសគឺពេលដែលវាត្រូវបានទទួលស្គាល់ហើយដាក់ឲ្យផលិតក្នុងទ្រង់ទ្រាយធំ វៀតណាមអាចប្រើប្រាស់វិធីទាំងពីរដោយម្ចាស់ការ។

រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមក៏អាចធានាបាននូវប្រភេទថ្នាំឱសថនានាដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺ Covid-19 អាចផលិតម៉ាស់ ឧបករណ៍ប្រឆាំងមេរោគ និងម៉ាស៊ីនជំនួយការដកដង្ហើមដោយខ្លួន ឯង ព្រមទាំងធ្វើម្ចាស់នៃវិធីធ្វើតេស្តនិងរកឃើញអ្នកវិជ្ជមានចំពោះវីរុស SARS-CoV-2 ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top