ព័ត៌មាន

វៀតណាមអនុវត្តន៍អនុសញ្ញា ILO ស្តីពីការលុបបំបាត់ពលកម្មដោយបង្ខំ

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ទើបបានចុះហត្ថលេខានិងផ្សព្វផ្សាយសេចក្តីសម្រេចអនុម័តលើផែនការអនុវត្តន៍ អនុសញ្ញាលេខ ១០៥ របស់អង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីការលុបបំបាត់ពលកម្មដោយបង្ខំ។
 

រូបថត៖ TTXVN


គោលបំណងនៃផែនការនេះគឺដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារចែងក្នុងអនុសញ្ញា លេខ ១០៥ ស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញនិងច្បាប់របស់វៀតណាម ស្របតាមលក្ខខណ្ឌសេដ្ឋកិច្ច នយោ បាយនិងសង្គមរបស់វៀតណាមតាមដំណាក់កាលនីមួយៗ; សុក្រិដ្ឋនិងពង្រឹងសមត្ថភាពនៃស្ថាប័នអនុវត្តន៍ច្បាប់និងយន្តការសម្របសម្រួល; យន្តការត្រួតពិនិត្យ និងកំណត់យ៉ាងច្បាស់នូវការទទួលខុសត្រូវរបស់ក្រសួង សាខា និងមូលដ្ឋាន។

ផែនការបានកំណត់នូវភារកិច្ចជាក់ស្តែង ដំណើរការអនុវត្តន៍និងការបែងចែកភារកិច្ចក្នុងការរៀបចំការអនុវត្តអនុសញ្ញាលេខ ១០៥។ ដូច្នេះហើយ ជារៀងរាល់ឆ្នាំ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ទទួលបន្ទុកជាចម្បង និងសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធដើម្បីផ្សព្វផ្សាយនូវខ្លឹមសារនៃអនុសញ្ញាលេខ ១០៥ និងបទប្បញ្ញត្តិពាក់ព័ន្ធនៃច្បាប់វៀតណាមដល់និយោជិត និយោជក ប្រជាជន និងទីភ្នាក់ងារ អង្គការពាក់ព័ន្ធ ដោយបានពិនិត្យ ធ្វើវិសោធនកម្ម បំពេញបន្ថែម ឬផ្សព្វផ្សាយថ្មី ដើម្បីបំពេញប្រព័ន្ធច្បាប់ សំដៅអនុវត្តន៍យ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាពនូវតម្រូវការនៃអនុសញ្ញាលេខ ១០៥នេះ។

ការកសាងមូលដ្ឋានទិន្នន័យព័ត៌មាន ដើម្បីជួយដល់ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង និង លុបបំបាត់ពលកម្មដោយបង្ខំ។ ជាមួយគ្នានោះ ត្រួតពិនិត្យនិងដោះស្រាយការរំលោភបំពានក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញាលេខ ១០៥ ដែលបានអនុវត្តន៍ក្នុងដំណាក់កាល ២០២១-២០២៥៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top