ព័ត៌មាន

វៀតណាមអនុវត្តការហៅទូរស័ព្ទដោយបច្ចេកវិទ្យា 5G ដើមដំបូងលើ ឧបករណ៍ 5G ធ្វើដោយវៀតណាម



នាថ្ងៃទី១៧ខែមករា នៅទីស្នាក់ការសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មបច្ចេក វិទ្យាខ្ពស់ Viettel (រដ្ឋធានីហាណូយ) រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនា គមន៍វៀតណាមលោក Nguyen Manh Hung និងរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Chu Ngoc Anh បានមកជួបធ្វើការហើយត្រួតពិនិត្យ ការងារស្រាវជ្រាវ ផលិតឧបករណ៍បណ្ដាញ 5G របស់ Viettel។

ក្រោយរយៈពេល៨ខែចាប់ពីថ្ងៃដែល Viettel - ក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ដើមដំបូងរបស់វៀតណាម ស្ថិតនៅក្នុងជម្រើសកំពូលអ្នក ផ្ដល់សេវាទូរគមនាគមន៍ទាំង ៥០ លើពិភពលោក អនុវត្តការហៅទូរស័ព្ទ 5G ដើមដំបូង ដោយឧបករណ៍នាំចូលកាលពីខែឧសភាឆ្នាំ២០១៩នោះ វៀតណាមបានធ្វើម្ចាស់បច្ចេកវិទ្យាបណ្ដាញ 5G ដោយខ្លួនឯង។

នាបច្ចុប្បន្ន លើពិភពលោកមានក្រុមហ៊ុនចំនួន៥ដែលអាចផលិតឧបករណ៍បណ្ដាញ 5G រួមមាន៖ Ericsson Nokia Huawei Samsung និង ZTE ហើយ។ Viettel នឹងជាក្រុមហ៊ុនទី៦ក្នុងបញ្ជីឈ្មោះនេះ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top