ព័ត៌មាន

វៀតណាមអនុម័តលើអនុស្សរណៈស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន - ចិន

 រដ្ឋាភិបាល​វៀតណាមទើបបានអនុម័តលើអនុស្សរណៈនៃការ យោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន - ចិន រវាង​រដ្ឋាភិបាល​នៃបណ្តាប្រទេសសមាជិកអាស៊ាន និងរដ្ឋាភិបាលនៃសាធារណ​រដ្ឋប្រជា​មានិតចិន។ 
 
ជាក់ស្តែង​គឺ រដ្ឋាភិបាលបានអនុម័តលើអនុស្សរណៈនៃការបង្កើតមជ្ឈមណ្ឌលអាស៊ាន - ចិន រវាងរដ្ឋាភិបាល​នៃប្រទេស​ជាសមាជិក​អាស៊ាននិងរដ្ឋាភិបាលនៃសាធារ​ណរដ្ឋប្រជាមានិតចិន ដែលបានចុះហត្ថលេខានៅថ្ងៃទី ៦ ខែសីហា​ ឆ្នាំ​២០១៧ នៅប្រទេសហ្វីលីពីន ក្នុងឱកាសប្រព្រឹត្តទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិន។ រដ្ឋាភិបាល​បានប្រគល់អោយក្រសួងការបរទេស អនុវត្តបែបបទកិច្ចការបរទេស តាមការកំណត់។ ក្រសួងការ​បរទេស​ទទួល​បន្ទុក និងសម្របសម្រួលជាមួយក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធ ក្នុងការរៀបចំការ​អនុវត្ត​អនុស្សារណៈ​យោគយល់គ្នា​ដូច ដែលបានពោលខាងលើ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top