ព័ត៌មាន

វៀតណាមឡើងសម្លេងអំពីបញ្ហាយន្តហោះអូស្ត្រាលីត្រូវចិនស្ទាក់នៅសមុទ្រខាងកើត

វៀតណាមអះអាងថា ខ្លួនមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងភស្តុតាងប្រវត្តិសាស្ត្រសម្រាប់អធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។
  អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang ថ្លែងនៅក្នុងសន្និសីទកាសែត (រូបថត៖ TTXVN)  

នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍របស់ក្រសួងការបរទេស ដើម្បីឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីព័ត៌មានដែលថា យន្តហោះអូស្ត្រាលីត្រូវយន្តហោះចម្បាំងចិនរំខាន ក្នុងដែនអាកាសនៃប្រជុំកោះ Truong Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការប្រទេស លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖ វៀតណាមជឿជាក់ថា សកម្មភាពរបស់ប្រទេសទាំងអស់ត្រូវមានភាពសមស្របនឹងច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងបទប្បញ្ញត្តិរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដោយមិនបង្កើនភាពតានតឹងក្នុងតំបន់ និងរួមចំណែកជាក់ស្តែងក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ។ វៀតណាមអះអាងថា ខ្លួនមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងភស្តុតាងប្រវត្តិសាស្ត្រសម្រាប់អធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។

ក្នុងក្របខណ្ឌនៃសន្និសីទសារព័ត៌មាន ដោយបង្ហាញពីទស្សនៈលើព័ត៌មានដែលថា  មន្ត្រីលោកខាងលិចបាននិយាយថា មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ដែលទើបតែចាប់ផ្តើមបើកការដ្ឋានសាងសងកាលពីថ្ងៃទី៨ ខែមិថុនា គឺសម្រាប់យោធាចិន ប្រើប្រាស់ក្នុងការពង្រឹងឥទ្ធិពលរបស់ចិនចំពោះតំបន់មហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ ទស្សនៈខ្ជាប់ខ្ជួនរបស់ វៀតណាមគឺចង់រក្សានិងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយបណ្តាប្រទេស ជុំវិញពិភពពលោក។ ទន្ទឹមជាមួយគ្នានោះ កិច្ចសហប្រតិបត្តិការរវាងប្រទេសនានាចាំបាច់ត្រូវការរួមចំណែកជាវិជ្ជមានដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងនៅក្នុងពិភពលោក៕


top