ព័ត៌មាន

វៀតណាមហាក់ដូចជាមជ្ឈមណ្ឌលអំពីថាមពលកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍អញ្ជឹង

គេហរទំព័រ Entrepreneur.com ទើបបានចុះផ្សាយអត្ថបទមួយដែលវាយតម្លៃលើឋានៈរបស់វៀតណាមដោយចាត់ទុកវៀតណាមហាក់ដូចជាជាមជ្ឈមណ្ឌលមួយអំពីថាមពលកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍។

តាមនោះ វៀតណាមបច្ចុប្បន្នមានសមត្ថភាពដំឡើងថាមពលពន្លឺព្រះអាទិត្យយ៉ាងទូលំទូលាយបំផុតនៅអាស៊ីអាគ្នេយ៍ ដោយថាមពលចំនួន ១៦.៥០០ មេហ្គាវ៉ាត់ ផលិតនៅឆ្នាំ ២០២០។ វៀតណាមក៏ស្ថិតក្នុងប្រទេសកំពូលទាំង ១០ ដែលមានសមត្ថភាពដំឡើងថាមពលព្រះអាទិត្យខ្ពស់លើទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ ផងដែរ។ យោងតាមអ្នកនិពន្ធនៃអត្ថបទ ដោយមានសក្ដានុពលធំមួយសម្រាប់ថាមពលពន្លឺព្រះអាទិត្យនិងគោលដៅថាមពលបៃតងនៅឆ្នាំ២០៥០ វៀតណាមមានឱកាសជាច្រើន ដើម្បីក្លាយជាប្រទេសឈានមុខពិភពលោកលើថាមពលកកើតឡើងវិញ។

លើសពីនេះ វៀតណាមមានធនធានខ្យល់ដ៏ធំបំផុតនៅក្នុងតំបន់ដែលមានសក្តានុពល ចំនួន ៣១១ មេហ្គាវ៉ាត់ ដូច្នេះអាចបង្កើតគម្រោងថាមពលខ្យល់នៅក្នុងប្រទេសវៀតណាម។ យោងតាមធនាគារពិភពលោក តំបន់ក្នុងប្រទេសវៀតណាមជាង ៣៩%  មានល្បឿនខ្យល់ខ្លាំងជាង ៦ ម៉ែត្រក្នុងមួយវិនាទី (ម៉ែត្រ/វិនាទី) ស្មើនឹងសមត្ថភាព ៥១២ មេហ្គាវ៉ាត់ ផងដែរ។

ក្រៅពីនេះ ប្រទេសវៀតណាមនាពេលថ្មីៗនេះបានមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំងនៃថាមពលពន្លឺព្រះអាទិត្យ។ នេះត្រូវបានគេជឿថា ជាការចាប់ផ្តើមនៃការផ្លាស់ប្តូរថាមពលរបស់ប្រទេសជំនួសធ្យូងថ្ម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top