នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅអាកាសយានអន្តរជាតិ Tan Son Nhat មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានរៀបចំពីធីទទួលស្វាគមន៍ភ្ញៀវអន្តរជាតិដំបូងដែលទទួលបានទិដ្ឋាការអេឡិចត្រូនិកវៀតណាម។ ភ្ញៀវរូបនេះឈ្មោះ Richard Kenneth Wilson មកពីអង់គ្លេសបានចុះចតនៅវេលាម៉ោង២និង ៣០ នាទីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ទីក្រុងហូជីមិញស្វាគមន៍ភ្ញៀវអន្តរជាតិដំបូងដែលទទួលបានទិដ្ឋាការអេឡិចត្រូនិកវៀតណាម
តាមការធ្វើស្ថិតិចំនួនភ្ញៀវទេសចរមកដល់ទីក្រុងហូជីមិញក្នុងឱកាសបុណ្យតេតកន្លងទៅទទួលបាន ២៥៣ពាន់នាក់។ រួមជាមួយនឹងគោលនយោបាយលើកលែងទិដ្ឋាការវៀតណាមនោះ ការផ្តល់ទិដ្ឋាការអេឡិចត្រូនិកនឹងជួយឲ្យការធ្វើបែបបទងាយស្រួលជាងនិងនាំទីក្រុងហូជីមិញនិយាយដោយឡែកនិងវៀតណាមនិយាយរួមធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅតាមរយៈការទាក់ទង់ផ្ទាល់នឹងបច្ចេកវិទ្យាទំនើប។ លោក Bui Ta Hoang Vu នាយកមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖
“ជាមួយនឹងគោលនយោបាយបើកចំហរក្នុងដំណើការផ្តល់ទិដ្ឋាការ ដូច្នេះ យើងខ្ញុំជឿជាក់ថាចំនួនភ្ញៀវមកទស្សនាទីក្រុងហូជីមិញនឹងកើនឡើងជាលំដាប់។ ខ្ញុំគិតថា ទិដ្ឋាការអេឡិចត្រូនិកជាលក្ខណៈងាយស្រួលសម្រាប់យើងខ្ញុំទទួលចំនួនភ្ញៀវទេសចរច្រើនកុះករនាពេលខាងមុខ”៕
តាម VOV5-វិទ្យុសម្លេងវៀតណាម