ព័ត៌មាន

វៀតណាមស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មឈានមុខគេរបស់ឥណ្ឌា

មុននេះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ឥណ្ឌា នារសៀលថ្ងៃទី ៧ ខែឧសភា នៅទីក្រុងមុំបៃ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្ម និងអាជីវកម្មធំៗរបស់ឥណ្ឌា។

 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ទទួលជួបជាមួយប្រធានសាជីវកម្មប្រេងនិងឧស្ម័នជាតិឥណ្ឌា (ONGC) លោក Arun Kumar Singh។ រូបថត៖ Thong Nhat/VNA

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មប្រេងនិងឧស្ម័នជាតិឥណ្ឌា អគ្គលេខាបក្ស​ ប្រធានរដ្ឋ​លោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមមានគោលបំណងផ្តោតលើការធានាសន្តិសុខថាមពលជាតិ ហើយសង្ឃឹមថា សាជីវកម្មនឹងបន្តធ្វើជាដៃគូសំខាន់មួយក្នុងវិស័យរុករក និងធ្វើអាជីវកម្មប្រេងនិងឧស្ម័ន។ វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដោយផ្អែកលើការគោរពតាមច្បាប់ និងការប្តេជ្ញាចិត្តពាក់ព័ន្ធ។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុន Larsen & Toubro អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានបញ្ជាក់ពីបំណងប្រាថ្នារបស់វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មឈានមុខគេរបស់ឥណ្ឌា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម ដើម្បីបង្កើនការតភ្ជាប់ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ទទួលជួបលោក S.N. Subrahmanyan ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Larsen & Toubro (L&T)។ រូបថត៖ Thong Nhat/VNA

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្ម Adani លោកអគ្គលេខាបក្ស​ ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី វៀតណាមបានកំណត់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងភស្តុភារកម្មជាសសរស្តម្ភសំខាន់ៗ ដើម្បីសម្រេចបានកំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

នៅរសៀលថ្ងៃទី ៧ ខែឧសភា នៅទីក្រុងមុំបៃ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋ Maharashtra លោក Jishnu Dev Varma។ នេះគឺជាសកម្មភាពចុងក្រោយរបស់អគ្គលេខាបក្ស​ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា៕


top