ព័ត៌មាន

វៀតណាមស្នើឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម និងបញ្ឈប់ការធ្វើ យោធូបនីយកម្មនៅសមុទ្រខាងកើត

គ្រប់សកម្មភាពធ្វើយោធូបនីយកម្មបណ្ដាកោះនៅក្នុងប្រជុំកោះទាំងពីរនេះ អនុវត្តន៍ដោយប្រទេសចិន គឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់វៀត ណាមនិងច្បាប់អន្តរជាតិ។
  កោះមួយនៅក្នុងប្រជុំកោះ Truong Sa របស់វៀតណាមត្រូវបានចិនកែប្រែដោយខុសច្បាប់។ (រូបថត៖ AP)  

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសដែលបានធ្វើឡើងរសៀលថ្ងៃទី៧ មេសា អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានអះអាងជាថ្មីម្តងទៀតអំពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និង យុត្តាធិការរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរគឺ Truong Sa និង Hoang Sa។ គ្រប់សកម្មភាពធ្វើយោធូបនីយកម្មបណ្ដាកោះនៅក្នុងប្រជុំកោះទាំងពីរនេះ អនុវត្តន៍ដោយប្រទេសចិន គឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់វៀត ណាមនិងច្បាប់អន្តរជាតិ។ ធ្វើអត្ថាធិប្បាយលើព័ត៌មានដែលថា ចិនបានដំណើរការ យោធូបនីយកម្មយ៉ាងពេញលេញនូវកោះមួយចំនួននៃប្រជុំកោះ Truong Sa លោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា៖

ការជំរុញសកម្មភាពធ្វើយោធូបនីយកម្មនូវនឹម្មាបនកម្មមួយចំនួននៅក្នុងប្រជុំកោះ Truong Sa មិនត្រឹមតែរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះនេះប៉ុណ្ណោះទេ ថែមទាំងបង្កឡើងការព្រួយបារម្ភដល់ប្រទេសនានា ក្នុងតំបន់សហគមន៍អន្តរជាតិ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងឯកសារនានារបស់ អាស៊ានមិនអំណោយផលដល់សន្តិសុខ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់សមុទ្រ ខាងកើតនោះឡើយ។ វៀតណាមតម្រូវឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម បញ្ឈប់សកម្មភាពយោធូបនីយកម្ម មិនមានសកម្មភាពដែលបណ្ដាលឲ្យភាពតាន តឹងកើនឡើងក្នុងតំបន់ រក្សាលក្ខខណ្ឌអំណោយផល បន្តខិតខំប្រឹងប្រែងជាមួយ អាស៊ាន ជំរុញការចរចា ដើម្បីសម្រេចបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយខ្លឹមសារជាក់ស្ដែង ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS”

លោកស្រី Pham Thu Hang បានអះអាងថា ដូចជាច្រើនលើកមុនដែរ វៀតណាម មានមូលដ្ឋានគតិយុត្ត និងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីអធិបតេយ្យ ភាពរបស់ខ្លួនចំពោះប្រជុំកោះ Truong Sa និង Hoang Sa ដោយស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើតំបន់សមុទ្រនានា ដោយស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២៕


top