ព័ត៌មាន វៀតណាមស្នើឱ្យសហរដ្ឋអាមេរិកធ្វើការវាយតម្លៃដោយសត្យានុម័តនិងមានតុល្យភាពលើការការពារកម្មសិទ្ធិបញ្ញានៅវៀតណាម 15/05/2026 នៅរសៀលថ្ងៃទី១៤ ខែឧសភា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងខ្លឹមសារដែលបានលើកឡើងនៅក្នុងរបាយការណ៍ពិសេសលេខ ៣០១ ឆ្នាំ២០២៦ របស់សហរដ្ឋអាមេរិកស្តីពីកម្មសិទ្ធិបញ្ញា។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ VNA)យោងតាមអ្នកនាំពាក្យរូបនេះ ជំហររបស់វៀតណាមគឺចាត់ការយ៉ាងតឹងរ៉ឹងចំពោះអំពើរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា ហើយនឹងបន្តពង្រឹងការការពារ និងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា។ ប្រព័ន្ធច្បាប់របស់វៀតណាមទាក់ទងនឹងកម្មសិទ្ធិបញ្ញាត្រូវបានកែលម្អជាបន្តបន្ទាប់។ ចាប់ពីច្បាប់កម្មសិទ្ធិបញ្ញាឆ្នាំ ២០០៥ រហូតដល់ការធ្វើវិសោធនកម្ម ការបំពេញបន្ថែម ជាពិសេសច្បាប់វិសោធនកម្មឆ្នាំ ២០២៥ ក្របខ័ណ្ឌច្បាប់កាន់តែសុក្រិត ទំនើប ស្របនឹងការ អភិវឌ្ឍន៍ក្នុងស្រុក ក៏ដូចជាការសន្យានានាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលវៀតណាមកំពុងចូលរួមផងដែរ។ក្រៅពីការកែលម្អច្បាប់ រដ្ឋាភិបាលក៏បានចេញផ្សាយសេចក្តីណែនាំ និងបទប្បញ្ញត្តិជាច្រើន ដើម្បីពង្រឹងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ទំនិញក្លែងក្លាយ និងទំនិញរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា។ ប្រការនេះបង្ហាញពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការពង្រឹងការការពារ និងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ដែលភ្ជាប់ទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាព ការកសាងបរិយាកាសវិនិយោគ និងអាជីវកម្មដែលមានតម្លាភាព និងសុវត្ថិភាព និងបំពេញការសន្យាអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ថា៖“វៀតណាមស្នើឱ្យសហរដ្ឋអាមេរិកផ្តល់ការវាយតម្លៃដោយសត្យានុម័ត និងមានតុល្យភាពលើកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមក្នុងវិស័យការពារសិទ្ធិកម្មសិទ្ធិបញ្ញា។ វៀតណាមកំពុងសហការយ៉ាងសកម្ម និងមានប្រសិទ្ធភាពជាមួយសហរដ្ឋអាមេរិកក្នុងវិស័យនេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកព័ត៌មាន ស្រាយបំភ្លឺគោលនយោបាយ និងបទប្បញ្ញត្តិរបស់វៀតណាម ហើយចាត់ទុកថា ថាភាគីទាំងពីរគួរតែបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយភាពខុសគ្នាឱ្យបានសមហេតុផល ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងឆ្ពោះទៅរកការកសាងក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយស្ថិរភាព តុល្យភាព និងចីរភាព”៕

នៅរសៀលថ្ងៃទី១៤ ខែឧសភា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងខ្លឹមសារដែលបានលើកឡើងនៅក្នុងរបាយការណ៍ពិសេសលេខ ៣០១ ឆ្នាំ២០២៦ របស់សហរដ្ឋអាមេរិកស្តីពីកម្មសិទ្ធិបញ្ញា។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ VNA)យោងតាមអ្នកនាំពាក្យរូបនេះ ជំហររបស់វៀតណាមគឺចាត់ការយ៉ាងតឹងរ៉ឹងចំពោះអំពើរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា ហើយនឹងបន្តពង្រឹងការការពារ និងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា។ ប្រព័ន្ធច្បាប់របស់វៀតណាមទាក់ទងនឹងកម្មសិទ្ធិបញ្ញាត្រូវបានកែលម្អជាបន្តបន្ទាប់។ ចាប់ពីច្បាប់កម្មសិទ្ធិបញ្ញាឆ្នាំ ២០០៥ រហូតដល់ការធ្វើវិសោធនកម្ម ការបំពេញបន្ថែម ជាពិសេសច្បាប់វិសោធនកម្មឆ្នាំ ២០២៥ ក្របខ័ណ្ឌច្បាប់កាន់តែសុក្រិត ទំនើប ស្របនឹងការ អភិវឌ្ឍន៍ក្នុងស្រុក ក៏ដូចជាការសន្យានានាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលវៀតណាមកំពុងចូលរួមផងដែរ។ក្រៅពីការកែលម្អច្បាប់ រដ្ឋាភិបាលក៏បានចេញផ្សាយសេចក្តីណែនាំ និងបទប្បញ្ញត្តិជាច្រើន ដើម្បីពង្រឹងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ទំនិញក្លែងក្លាយ និងទំនិញរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា។ ប្រការនេះបង្ហាញពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការពង្រឹងការការពារ និងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ដែលភ្ជាប់ទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាព ការកសាងបរិយាកាសវិនិយោគ និងអាជីវកម្មដែលមានតម្លាភាព និងសុវត្ថិភាព និងបំពេញការសន្យាអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ថា៖“វៀតណាមស្នើឱ្យសហរដ្ឋអាមេរិកផ្តល់ការវាយតម្លៃដោយសត្យានុម័ត និងមានតុល្យភាពលើកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមក្នុងវិស័យការពារសិទ្ធិកម្មសិទ្ធិបញ្ញា។ វៀតណាមកំពុងសហការយ៉ាងសកម្ម និងមានប្រសិទ្ធភាពជាមួយសហរដ្ឋអាមេរិកក្នុងវិស័យនេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកព័ត៌មាន ស្រាយបំភ្លឺគោលនយោបាយ និងបទប្បញ្ញត្តិរបស់វៀតណាម ហើយចាត់ទុកថា ថាភាគីទាំងពីរគួរតែបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយភាពខុសគ្នាឱ្យបានសមហេតុផល ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងឆ្ពោះទៅរកការកសាងក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយស្ថិរភាព តុល្យភាព និងចីរភាព”៕