រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទទួលជួបអគ្គនាយករងនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Hua Liu ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានទទួលជួបអគ្គនាយករងនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) Hua Liu ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម (រូបថត៖ VGP/Hai Minh)
នៅក្នុងជំនួបនេះ
លោកឧបនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យ IAEA នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
ជាពិសេសក្នុងការកសាងគោលនយោបាយ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យថាមពលបរមាណូ។
វៀតណាមប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួន
និងរួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះរាល់សន្ធិសញ្ញាអន្តរជាតិ ដែលវៀត
ណាមជាសមាជិក ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងលើសុវត្ថិភាព សន្តិសុខ
ការប្រយុទ្ធប្រឆាំងនឹងការជួញដូរ និងដឹកជញ្ជូនខុសច្បាប់ សារធាតុវិទ្យុសកម្ម
សារធាតុនុយក្លេអ៊ែរ និងការប្រឆាំងការរីកសាយភាយអាវុធ នុយក្លេអ៊ែរ។ តាមនោះ
រួមចំណែកទៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ IAEA ក្នុងការដោះស្រាយបញ្ហាកង្វល់រួមរបស់សហគមន៍អន្តរជាតិ
និងជំរុញការអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព
លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រតួនាទីស្នូល និងនាំមុខរបស់ IAEA
ក្នុងការបង្កើតស្តង់ដារ និងក្របខ័ណ្ឌស្តីពីសុវត្ថិភាព
និងសន្តិសុខនុយក្លេអ៊ែរ ជាពិសេសសម្រាប់បច្ចេកវិទ្យានុយក្លេអ៊ែរដែលទើបនឹងលេចចេញ។
ចំណែកលោក Hua Liu អគ្គនាយករង IAEA បានឲ្យដឹងថា IAEA នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសក្នុងជំនួយបច្ចេក ទេស
ការបណ្តុះបណ្តាលសមត្ថភាព ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ បទប្បញ្ញត្តិធានាសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ ជំរុញការអនុវត្តបច្ចេកទេស
នុយក្លេអ៊ែរក្នុង ការអភិវឌ្ឍន៍កសិកម្មឆ្លាតវៃ៕