ព័ត៌មាន

វៀតណាមស្នើរចាក់វ៉ាក់សាំងការពារកូវីដ ១៩ សម្រាប់កម្លាំងថែរក្សាសន្តិភាព

រូបថត៖ TTXVN
 

ក្រុមមិត្តភក្តិដើម្បីថែរក្សាសន្តិភាព នៅថ្ងៃទី ១២ ខែកុម្ភះបាន បើកកិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីគំនិតផ្តួចផ្តើមធ្វើសកម្មភាពដើម្បីរក្សាសន្តិភាព (A4P) របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងពិភាក្សាអំពីវ៉ាក់សាំងការពារកូវីដ-១៩។

សម័យប្រជុំពិភាក្សានេះសហការដឹកនាំដោយកូរ៉េខាងត្បូង, អេត្យូពីនិងន័រវែសដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតនិងឯកអគ្គរដ្ឋទូតរងនៃប្រទេសសមាជិកអង្គការសហប្រជាជាតិជាង ៥០ នាក់។ គំនិតផ្តួចផ្តើម A4P ត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Gutteres នាំចេញនៅថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០១៨ ដើម្បីលើកកម្ពស់សកម្មភាពអន្តរជាតិរួមគ្នានិងពង្រឹងការប្តេជ្ញាចិត្តនយោបាយក្នុងការថែរក្សាសន្តិភាព។ អញ្ជើញថ្លែងមតិក្នុងកិច្ចពិភាក្សា លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះការថែរក្សាសន្តិភាពនិងការខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិឆ្ពោះទៅការលើកកម្ពស់ប្រសិទ្ធភាពនៃការថែរក្សាសន្តិភាព។

ឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់លើតម្រូវការនៃកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ សម្រាប់កម្លាំងថែរក្សាសន្តិភាព ជាពិសេសមុខសញ្ញាងាយឆ្លង ដូចជាបុគ្គលិកពេទ្យ ដែលធ្វើការនៅមន្ទីរពេទ្យបណ្តោះអាសន្នក្នុងតំបន់ ពោលគឺប្រតិបត្តិការនៅតាមតំបន់ដែលរងការឆ្លងខ្ពស់។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថានបេសកម្មនិងប្រទេសម្ចាស់ផ្ទះក្នុងការធានាសុវត្ថិភាពនិងសន្តិសុខរបស់កងកម្លាំងរក្សាសន្តិភាពនិយាយរួមនិងការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ សម្រាប់ភ្នាក់ងាររក្សាសន្តិភាពនិយាយដោយឡែក។

មតិជាច្រើនក៏បានលើកឡើងថា ចាំបាច់ត្រូវធានាការចាក់វ៉ាក់សាំងការពារកូវីដ ១៩សម្រាប់ភ្នាក់ងារថែរក្សាសន្តិភាព និងបង្ហាញពីបញ្ហាប្រឈមនានាពីការខ្វះខាតថវិកាតួនាទីនិងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធនិងរួមទាំងបញ្ហាប្រឈមពីវីរុសទម្រង់ថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top