ព័ត៌មាន

វៀតណាមស្ថិតនៅក្នុង Top ២០ ប្រទេសដែលទាក់ទាញដើមទុន FDI ច្រើនបំផុតលើពិភពលោក

 ដោយការទាក់ទាញ ដើមទុនចំនួន១៦ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០ វៀតណាមបានកើន ៥ កាំ ដើម្បីមានលើកដំបូងឈានឡើងចំណាត់ទី១៩ ក្នុងបញ្ជីឈ្មោះ ប្រទេសទាក់ទាញដើម ទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ច្រើនបំផុតលើពិភពលោក។

យោងតាមរបាយការណ៍វិនិយោគឆ្នាំ២០២១នៃកិច្ចប្រជុំអង្គការសហប្រជាជាតិអំពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ដែលទើបបានប្រកាស ដោយការទាក់ទាញ ដើមទុនចំនួន១៦ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០ វៀតណាមបានកើន ៥ កាំ ដើម្បីមានលើកដំបូងឈានឡើងចំណាត់ទី១៩ ក្នុងបញ្ជីឈ្មោះ ប្រទេសទាក់ទាញដើមទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ច្រើនបំផុតលើពិភពលោក។
សឹង្ហបុរីនិងជប៉ុន ជាប្រទេសនាំមុខគេចំនួន២ក្នុងបញ្ជីឈ្មោះប្រទេសនិងតំបន់ ដែនដីបោះទុនចូលមកវៀតណាម។ ជាក់ស្ដែង សឹង្ហបុរីបានបោះទុនវិនិយោគចំនួន ៥,៦៤ពាន់លានដុល្លា អាមេរិក ស្រូបយកជិត៣៧%នៃដើមទុនវិនិយោគចូលមកវៀត ណាមសរុប។ ជប៉ុនឈរលំដាប់ទី២ ដោយការបោះទុនចំនួន ២,៤៤ពាន់លានដុល្លា អាមេរិក កើនជិត៦៧%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top