ព័ត៌មាន

វៀតណាមស្ថិតក្នុងចំណោមប្រទេសដ៏ខ្លាំងមាំមួនបំផុតទាំង ៣០ នៅលើពិភពលោក

យោងតាមការរៀបចំណាត់ថ្នាក់បណ្ដាប្រទេសដ៏ខ្លាំងមាំមួនបំផុតនៅលើភពផែនដីក្នុងឆ្នាំ ២០២២ ដែលទីភ្នាក់ងារសារព័ត៌មាន US News & World Report (សហរដ្ឋអាមេរិក) បានប្រកាសនាពេលថ្មីៗនេះបានឲ្យដឹងថា វៀតណាមគឺជាប្រទេសដ៏ខ្លាំងមាំមួនទី ៣០ នៅលើពិភពលោក ជាមួយនឹង GDP ជាង ៣៦៣ ពាន់លានដុល្លារអាមេរិក និងប្រជាជនចំនួនជាង ៩៨,២ លាននាក់។
  ជ្រុងមួយនៃទីក្រុងហូជីមិញ។ រូបថត៖ Tran Minh Dung/nhandan.vn  

ជាមួយនឹងទំហំពាណិជ្ជកម្មកាន់តែកើនឡើង អំណាចទន់ និងឥទ្ធិពលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនោះ វៀតណាមស្ថិតក្នុងចំណោមប្រទេសដ៏ខ្លាំងមាំមួនបំផុតទាំង ៣០ នៅលើពិភពលោកក្នុងឆ្នាំ ២០២២។ យោងតាមការរៀបចំណាត់ថ្នាក់បណ្ដាប្រទេសដ៏ខ្លាំងមាំមួនបំផុតនៅលើភពផែនដីក្នុងឆ្នាំ ២០២២ ដែលទីភ្នាក់ងារសារព័ត៌មាន US News & World Report (សហរដ្ឋអាមេរិក) បានប្រកាសនាពេលថ្មីៗនេះបានឲ្យដឹងថា វៀតណាមគឺជាប្រទេសដ៏ខ្លាំងមាំមួនទី ៣០ នៅលើពិភពលោក ជាមួយនឹង GDP ជាង ៣៦៣ ពាន់លានដុល្លារអាមេរិក និងប្រជាជនចំនួនជាង ៩៨,២ លាននាក់។ ឋានៈនេះបានអះអាងពីកិត្យានុភាព និងតួនាទីកាន់តែត្រូវបានលើកកំពស់របស់វៀតណាមលើឆាកអន្តរជាតិ។

តារាងរៀបចំណាត់ថ្នាក់បណ្ដាប្រទេសដ៏ខ្លាំងមាំមួនបំផុតនៅលើពិភពលោករបស់ US News & World Report បានវាយតម្លៃដោយសត្យានុម័តលើកម្រិតឥទ្ធិពលនៃបណ្ដាប្រទេសនានា គោលនយោបាយកិច្ចការបរទេសក៏ដូចជាកម្លាំងពលំនយោបាយ សេដ្ឋកិច្ច និងយោធារបស់ប្រទេសនេះនៅលើពិភពលោក។ តារាងរៀបចំណាត់ថ្នាក់នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក ចិន និងរុស្ស៊ីគឺជាប្រទេសខ្លាំងមាំមួនបំផុតទាំង ៣ នៅលើពិភពលោកក្នុងឆ្នាំ ២០២២៕


top