ទ្វីបអាស៊ីកំពុងវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី នៅពេលដែលចំនួនអ្នកទេសចរណ៍មកដល់បណ្តាប្រទេសអាស៊ីបានកើនឡើងយ៉ាងខ្លាំង។
ខ្សែផ្លូវនៅខ្ពង់រាបថ្ម Dong Van ខេត្ត Tuyen Quang មានភាពទាក់ទាញជាពិសេសសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី។ រូបថត៖ VOV ៥
ភ្ញៀវទេសចរអូស្ត្រាលីកាន់តែច្រើនឡើងកំពុងជ្រើសរើសទៅទស្សនាប្រទេសវៀតណាម
ហើយវៀតណាមក៏ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង ១០
សម្រាប់ភ្ញៀវទេសចរអូស្ត្រាលីផងដែរ។
តួរលេខស្ថិតិដែលចេញផ្សាយដោយការិយាល័យស្ថិតិរបស់អូស្ត្រាលីបានបង្ហាញថា
ប្រជាជនអូស្ត្រាលីកំពុងប្តូរមកធ្វើដំណើរទេសចរណ៍ក្នុងទ្វីបអាស៊ីជំនួសឱ្យសហរដ្ឋអាមេរិកដូចពីមុន។
យោងតាមការិយាល័យស្ថិតិរបស់អូស្ត្រាលី ក្នុងឆ្នាំកន្លងទៅ
ឥណ្ឌូនេស៊ីគឺជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនអូស្ត្រាលីដែលមានអ្នកទេសចរណ៍ជាង ១,៧ លាននាក់។ បន្ទាប់មកគឺនូវែលសេឡង់ដែលមានអ្នកទេសចរណ៍ជាង១,៤លាននាក់។ ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានអ្នកទេសចរន៍ជាង
៩១០.០០០នាក់ ហើយសហរដ្ឋអាមេរិកបានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៣ មកចំណាត់ថ្នាក់លេខ៤
ដោយទទួលភ្ញៀវទេសចរណ៍ជិត ៧៥ម៉ឺននាក់ ហើយប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ៥។
ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងបញ្ជីនេះ ដោយមានភ្ញៀវទេសចរណ៍ជាង ៤៩០
ពាន់នាក់៕