ព័ត៌មាន

វៀតណាមសំណូមពរឲ្យបញ្ឈប់ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកោះ Ba Binh


 អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Nguyen Phuong Tra 

 នៅក្នុង​សន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០១៨ ឆ្លើយ​សំណួរ​ស្ដី​ពី​ប្រតិកម្មរបស់វៀតណាម ចំពោះការដែលនាពេល ថ្មីៗនេះ តៃវ៉ាន់ (ចិន) បានដំណើរការ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត អ្នកនាំពាក្យរងក្រសួងការបរទេសវៀត​ណាមលោកស្រី Nguyen Phuong Tra បានឲ្យ ដឹងថា ​ការ​ដែល​ តៃវ៉ាន់ (ចិន) បន្តដំណើរការសមយុទ្ធបាញ់គ្រាប់ពិត នៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa ជា​កន្លែងដែ​លវៀតណាមមាន មូលដ្ឋានគ​តិយុត្ត​និង​ភស្តុតាង​ប្រវត្តិ​សាស្ត្រដ៏​គ្រប់គ្រាន់​ដើម្បីអះ​អាង​នូវ​អធិបតេយ្យ​ភាពនោះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅ​លើអធិបតេយ្យភាពរបស់វៀត ​ណាម គំរាម​កំហែង​ទៅលើ​សន្តិសុខ​ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ក្នុង តំបន់ ធ្វើឲ្យសភាពការណ៍ក្នុងតំបន់​កាន់តែ​ស្មុគស្មាញ​និង​តាន​តឹង ថែមទៀត។

​ជាថ្មីម្ដង​ទៀត វៀតណាមប្រឆាំងជំទាស់ជាដាច់ខាតនឹងសកម្មភាពខាងលើ ​ហើយ សំណូមពរឲ្យតៃវ៉ា​ន់ (ចិន) បញ្ឈប់​សកម្មភាព​នេះ និងមិនទុកឲ្យកើតមានឡើ​ង សកម្មភាពប្រហាក់ប្រហែលគ្នានាអនាគ​ត។
 
​ទាក់​ទិនដល់ការដែលក្រុមហ៊ុន Monsantoទើបនឹងបានត្រូវសងសំណង ប្រមាណ២៨៩លាន​ដុល្លា​អាមេរិក​ដោយ​សារ​​ថ្នាំកំ​ចាត់ស្មៅបង្កជំងឺមហារីកនោះ អ្នកនាំពាក្យរងលោកស្រី Nguyen Phuong Tra បានឲ្យដឹងថា វៀតណាម​គាំទ្រ ​សាល​ក្រមចេញនាថ្ងៃទី១០ ខែសីហា កន្លងទៅរបស់តុលាការ San Francisco ដែលបង្ខំក្រុមហ៊ុន Monsanto ត្រូវ​​សងសំណង​សម្រាប់ប្រជា​ពលរដ្ឋអាមេរិក មួយរូប ​អំពីផល​ប៉ះពាល់​ពីថ្នាំកំចាត់​ស្មៅដល់សុខ​ភាពរបស់​ពល​រដ្ឋ​រូប​នេះ​។ សា​លក្រម​នេះបានច្រានចោលទឡ្ហីករណ៍មុននេះ ដែលចាត់ទុកថា ​ជាតិកំចាត់ ស្មៅដែ​លក្រុម​ហ៊ុន​ ​Monsanto ក៏ដូចជាក្រុមហ៊ុនជាតិគីមីផ្សេងៗទៀតរបស់ អាមេរិក បាន​ផ្គត់ផ្គង់ដល់​កងទ័ព​អាមេរិក​ក្នុង​សង្គ្រាម​​នៅវៀតណាម ​គឺមិនជះឥទ្ធិ ពលអាក្រក់ទៅលើសុខភាពមនុស្សឡើយ។​ វៀតណាមចាត់ទុកថា ក្រុ​មហ៊ុន​ Monsanto ត្រូវមានការទទួលខុសត្រូវសងសំណងចំពោះផ​លវិបាកពីជាតិកំចា​ត់ ស្មៅដែល​ក្រុម​ហ៊ុន​នេះបាន​ផ្គត់​ផ្គង់ បង្ក​ឡើង​ទៅលើជនរងគ្រោះដោយជាតិ​គីមី ពុលពណ៌លឿងទុំនៅវៀតណាមផ​ងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top