ព័ត៌មាន

វៀតណាមសហប្រតិបត្តិការជាមួយ ILO បណ្ដាប្រទេសនិងភាគីពាក់ព័ន្ធក្នុងការជំរុញសិទ្ធិពលករ

កាលពីថ្ងៃទី២០ ខែតុលា អង្គការពលកម្មអន្តរជាតិ (ILO) សម្របសម្រួលជាមួយក្រុមមិត្តភក្តិសម្រាប់ការងារសមហេតុផល បានរៀបចំព្រឹត្តិការណ៍អំពីការធានាសិទ្ធិមនុស្សនិងសិទ្ធិពលករក្នុងការអភិវឌ្ឍសង្គម។

ថ្លែងមតិនៅទីនេះ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Tra ភារធារីនៃស្ថាន បេសកកម្ម វៀតណាមប្រចាំអង្គការសហប្រជាជាតិបានចាត់ទុកថា ដំណើរការសុខដុម រមនាដ៏សមស្របមួយ នឹងជួយកែលម្អលក្ខខណ្ឌការងារ ការពារសិទ្ធិពលករ ហើយ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពរវាងប្រទេសនានា។
ក្នុងឱកាសនេះដែរ លោកស្រីឯកអគ្គរដ្ឋទូតបានចែករំលែកអំពីវឌ្ឍនភាពនៅប្រទេសវៀតណាម រួមទាំងការចូលរួមក្នុងអនុសញ្ញា ILO បន្ថែមទៀត និងការអនុម័តលើច្បាប់ ការងារ (វិសោធនកម្ម) ឆ្នាំ ២០១៩ ជាមួយនឹងខ្លឹមសារថ្មីជាច្រើន ស្របតាមស្តង់ដារ ការងារអន្តរជាតិ។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានឲ្យដឹងបន្ថែមអំពីភាពងាយស្រួល និងបញ្ហាប្រឈមរបស់វៀតណាមនៅពេលចូលរួមអនុសញ្ញានានារបស់ ILO ផងដែរ។ តំណាងវៀតណាមបានបញ្ជាក់ថា វៀតណាមនឹងបន្តសហប្រតិបត្តិការជាមួយ ILO បណ្ដាប្រទេសនិងភាគីពាក់ព័ន្ធក្នុងការជំរុញសិទ្ធិពលករ៕

top