ព័ត៌មាន

វៀតណាមសម្រេចយ៉ាងល្អប្រពៃតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ក្នុងអំឡុងពេល២ឆ្នាំកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ (អ.ស.ប) អាណត្តិ ២០២០-២០២១ វៀតណាមពិតជា បញ្ជាក់បាននូវតួនាទីនិងឋានៈរបស់ខ្លួននៅក្នុងស្ថាប័នដ៏សំខាន់បំផុតរបស់អ.ស.បមួយនេះ។

វៀតណាមបានបង្ហាញជំហរឯករាជ្យ ម្ចាស់ការ ហើយរួមវិភាគទាន សហប្រតិបត្តិការដោយមានការទទួលខុសត្រូវ ដោះស្រាយយ៉ាងប៉ិនប្រសបនៅពេលមានភាព ខុសប្លែកគ្នារវាងប្រទេសសមាជិកនានា ព្រមទាំងមានគំនិតផ្ដួចផ្ដើមនិងការរួមវិភាគ ទានជាច្រើនទៅក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលទទួលបានការកោត សរសើរពីមិត្តភក្តិអន្តរជាតិ។

វៀតណាមសម្រេចយ៉ាងល្អប្រពៃតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ក្នុងឱកាសដែលវៀតណាមបញ្ចប់អាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ២០២០-២០២១ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ស្ថានបេសកកម្មវៀតណាមប្រចាំនៅអ.ស.ប បានចាត់ទុកថា៖

“យើងមានការរួមវិភាគទាននៅក្នុងបញ្ហាជាច្រើន។ ទីមួយគឺ យើងបានរួមវិភាគទាន ក្នុងបញ្ហាគោរពច្បាប់ជាគោល ដើម្បីការពារសន្តិភាពនិងសន្តិសុខពិភពលោក។ ទីពីរគឺ ការជំរុញការការពារជនស៊ីវិល ជាពិសេសគឺនារីនិងកុមារ។ ទីបីគឺក្នុងកិច្ចខិតខំប្រឹង ប្រែងឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី ក្នុងនោះមានការប្រែប្រួល អាកាសធាតុនិងការកើនឡើងនីវ៉ូទឹកសមុទ្រ។ ទីបួនគឺយើងបានជំរុញកិច្ចសហប្រតិបត្តិ ការឲ្យកាន់តែជិតស្និទ្ធថែមទៀត ហើយលើកកំពស់តួនាទីរបស់បណ្ដាអង្គការ តំបន់ និងអនុតំបន់ កិច្ចសហប្រតិបត្តិការរវាងអង្គការ តំបន់និងអនុតំបន់ជាមួយអ.ស.បក្នុង វិស័យការពារសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់និងលើពិភពលោក។ នោះគឺជា ការរួមវិភាគទានដ៏លេចធ្លោរបស់វៀតណាមក្នុងអំឡុងអាណត្តិនេះ”។

នាពេលខាងមុខ ទោះបីជាវៀតណាមមិនមែនជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខទៀតឡើយក៏ដោយ ប៉ុន្តែប្រធានបទជាអាទិភាពរបស់ក្រុមប្រឹក្សាសន្តិ សុខក៏ដូចជាអ.ស.ប នៅតែជាប្រធានបទអំពីការគោរពច្បាប់ជាគោលក្នុងការការពារ សន្តិភាព សន្តិសុខអន្តរជាតិ; ការការពារជនស៊ីវិល ការសម្របខ្លួន និងឆ្លើយតបនឹង បញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណីនានា រួមទាំងការប្រែប្រួលអាកាសធាតុ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top