ព័ត៌មាន

វៀតណាមសម្រេចមុនកាលកំណត់គោលដៅក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩; ឈានដល់កម្រិត១៥០លានដូសនៅចុងឆ្នាំ២០២១

នេះជាជោគជ័យរបស់វៀតណាមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាតួរលេខដ៏លេចធ្លោបើប្រៀបធៀបនឹងប្រទេសផ្សេងៗជាច្រើនក្នុងតំបន់និងលើពិភពលោក។
 

រូបថតឧទាហរណ៍៖ ក្រសួងសុខាភិបាល។ 


គិតត្រឹមពេលនេះ វៀតណាមមាន១០០%នៃចំនួនប្រជាជនអាយុពី១៨ឆ្នាំឡើងទៅ បានទទួលចាក់វ៉ាក់សាំងការពារកូវីដ-១៩ យ៉ាងហោចណាស់១ដូស ហើយ៩០%នៃចំនួនប្រជាជនអាយុពី១៨ឆ្នាំឡើងទៅ បានទទួលចាក់វ៉ាក់សាំងគ្រប់២ដូស។ ខេត្ត ក្រុងជាច្រើនកំពុងអនុវត្តន៍ការចាក់ដូសជំរុញ។ នេះជាជោគជ័យរបស់វៀតណាមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាតួរលេខដ៏លេចធ្លោបើប្រៀបធៀបនឹងប្រទេសផ្សេងៗជាច្រើនក្នុងតំបន់និងលើពិភពលោក។

ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩នៅវៀតណាម បក្ស រដ្ឋ រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនានា ជាពិសេសគឺក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ពង្រាយដំណោះស្រាយជាច្រើន សំដៅគ្រប់គ្រងការឆ្លងរាលដាល។ តាំងពីដើមដំបូងមក វៀតណាមបានកំណត់ថា វ៉ាក់សាំងជាវិធានការប្រកបដោយប្រសិទ្ធភាពបំផុតដើម្បីជួយទប់ទល់នឹងជម្ងឺកូវីដ-១៩។ យុទ្ធសាស្ត្រវ៉ាក់សាំងរបស់ វៀតណាម បានផ្ដោតសំខាន់ទៅលើខ្លឹមសារសំខាន់ៗដូចជា ការនាំចូល ផ្ទេរប្រគល់បច្ចេកវិទ្យា ការស្រាវជ្រាវដើម្បីផលិតនិងអភិវឌ្ឍន៍វ៉ាក់សាំងក្នុងស្រុក អាស្រ័យហេតុនោះ កៀងគរវ៉ាក់សាំងបានយ៉ាងគ្រប់គ្រាន់ក្នុងរយៈពេលដ៏ខ្លីបំផុត។

យោងតាមការធ្វើស្ថិតិរបស់ក្រសួងសុខាភិបាលវៀតណាមបានបង្ហាញថា ចាប់ពីខែកុម្ភៈឆ្នាំ២០២១ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វៀតណាមទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ចំនួនជាង១៩២ លានដូសនៃប្រភេទផ្សេងៗគ្នា មកពីប្រភពជាច្រើន៖ ថវិការដ្ឋ និងប្រភពជំនួយ ការឧបត្ថម្ភ។

អនុវត្តន៍តាមការបញ្ជាដឹកនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ក្រសួងសុខាភិបាលបន្តស្នើឲ្យខេត្ត ក្រុងទាំងអស់ពន្លឿនដំណើរការចាក់វ៉ាក់សាំង “ទៅកាន់គ្រប់ច្រកល្ហក គោះទ្វារផ្ទះនីមួយៗ” ត្រួតពិនិត្យករណីមនុស្សមានអាយុពី៥០ឆ្នាំឡើង និងមានជម្ងឺប្រចាំកាយដើម្បីធ្វើការចាក់វ៉ាក់សាំងឲ្យអស់ សំដៅការពារក្រុមមានហានិភ័យខ្ពស់នេះ ពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជម្ងឺរាតត្បាតនិងការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុសបំប្លែងថ្មី Omicron ព្រមទាំងជំរុញការចាក់វ៉ាក់សាំងដូសទី៣ ខិតខំសម្រេចរួចរាល់ក្នុងត្រីមាសទី១ឆ្នាំ២០២២ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top