ព័ត៌មាន

វៀតណាមសន្យាសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិពង្រឹងនីតិរដ្ឋសំដៅអនុវត្តរាល់គោលដៅអភិវឌ្ឍន៍


វៀតណាមសន្យាសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិពង្រឹង
នីតិរដ្ឋសំដៅអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ 

ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងញូវយ៉ក (អាមេរិក) គណៈកម្មាធិការគតិយុត្ត (គណៈកម្មាធិការទី ៦) នៃមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៧២ បានរៀបចំកិច្ចប្រជុំស្ដីពីនីរតិរដ្ឋថ្នាក់ជាតិនិងអន្តរជាតិ។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី  Amina Mohammed បានអញ្ជើញចូលរួមនិងបកស្រាយរបាយការណ៍ស្ដីពីការបង្កើននិងរួមសហការលើសកម្មភាពនៃអង្គការសហប្រជាជាតិ​ស្ដីពីនីតិរដ្ឋ។

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga ប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ទៅ លើតួនាទីជាគ្រឹះស្ថាននៃនីតិរដ្ឋក្នុងការរក្សាសន្តិភាព ស្ថិរភាព ជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងការពារសិទ្ធិមនុស្ស។ ការ​ជំ​រុញនីតិរដ្ឋគប្បីផ្អែកទៅលើគោលការណ៍ជាសារវន្តនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

លោកស្រីក៏បានលើកច្បាស់ថាវៀតណាមកំពុងរួមជាមួយបណ្ដាប្រទេសអាស៊ានខិតខំប្រឹងប្រែងកសាងអាស៊ី​អាគ្នេយ៍ឲ្យក្លាយទៅជាតំបន់សន្តិភាព ស្ថិរភាព និងសម្បូររុងរឿង៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top