ព័ត៌មាន

វៀតណាមសន្យាធ្វើសកម្មភាពដើម្បីសមភាពយេនឌ័រនិងលុបបំបាត់អំពើហិង្សាលើស្ត្រី

នាថ្ងៃទី ៣១ ខែមីនា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក (សហរដ្ឋអាមេរិក) បេសកកម្មវៀតណាម រួមជាមួយបេសកកម្មស៊ុយអែត និងអ៊ុយរូហ្គាយ អង្គការ RISE និងគំនិតផ្តួចផ្តើម Spotlight បានសម្របសម្រួលរៀបចំព្រឹត្តិការណ៍ "ស្ត្រីបំបែករបាំង" ដែលជាការបញ្ចប់នៃ "ខែស្ត្រី" នៅអង្គការសហប្រជាជាតិ។
លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះបានទាក់ទាញការយកចិត្តទុកដាក់និងការចូលរួមពីតំណាងយ៉ាងច្រើនកុះ​ករមកពីប្រទេសសមាជិកអង្គការសហប្រជាជាតិ មជ្ឈដ្ឋានយុវជននិងមហាជនដែលយកចិត្ត​ទុកដាក់លើបញ្ហាសមភាពយេនឌ័រ។

ក្នុងនាមជាវាគ្មិនស្នូលម្នាក់នៅក្នុងព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ ថា "ការបំបែករបាំង" មិនត្រឹមតែឆ្លុះបញ្ចាំងនៅក្នុងសមិទ្ធផលនិមិត្តរូបដ៏លេចធ្លោប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺការធានាឱកាសស្មើភាពគ្នាសម្រាប់ស្ត្រីនិងកុមារីក្នុងគ្រប់កាលៈទេសៈទាំងអស់។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ស្ត្រីវៀតណាមជានិច្ចកាលជាកម្លាំងស្នូល និងនាំមុខគេ ចាប់ពីបុព្វហេតុការពារមាតុភូមិរហូតដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ ព្រមទាំងបានចែករំលែកសមិទ្ធផលលេចធ្លោរបស់វៀតណាមក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការការពារ និងជួយឧបត្ថម្ភ ជនរងគ្រោះនៃអំពើហិង្សាផ្អែកលើយេនឌ័រផងដែរ៕


top