ព័ត៌មាន

វៀតណាមសន្យាជំរុញសំណើក្នុងរបៀបវារៈរួមរបស់អង្គការសហប្រជាជាតិ

ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានឲ្យដឹងថា នៅកិច្ចប្រជុំបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អ.ស.បអំពីការ ប្រែប្រួលអាកាសធាតុ (COP២៦) វៀតណាមបានសន្យា សម្រេចបានការបំភាយឧស្ម័ន សូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៥០ ហើយនឹងមិនសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី ឡើយ។
  លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.ប។ (រូបថត៖ VNA)  

នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំ ពិគ្រោះយោបល់ក្រោមប្រធានបទ ការពារភពផែនដី និងត្រៀមខ្លួនជាស្រេចសម្រាប់ អនាគតដោយផ្តោតលើសំណើស្តីពីបរិស្ថាន អាកាសធាតុ សុខភាព និងជួយគាំទ្រ ដល់ជំនាន់អនាគត ដែលត្រូវបានលើកឡើងនៅក្នុង របាយការណ៍កម្មវិធីសកម្មភាព រួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានក្រុមបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានវាយតំលៃខ្ពស់ចំពោះសំណើរបស់អគ្គ លេខាធិកាអង្គការសហប្រជាជាតិក្នុងរបាយការណ៍កម្មវិធីសកម្មភាពរួម ជាមួយនឹង គំនិតផ្តួចផ្តើមជាច្រើនប្រកបដោយលក្ខណៈទម្លុះទម្លាយ ឆ្ពោះទៅកាន់អនាគត ដែល មានសារៈសំខាន់ខ្លាំងណាស់ចំពោះវៀតណាម ប្រទេសកំពុងអភិវឌ្ឍន៍នានា និង ពិភពលោកទាំងមូល។

ស្តីពីបញ្ហាសុខាភិបាល លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានបញ្ជាក់ សារជាថ្មីនូវការគាំទ្ររបស់វៀតណាមចំពោះផែនការចាក់ថ្នាំបង្ការមេរោគជាសកល ហើយជួយឧបត្ថម្ភប្រទេសដែលមានចំណូលទាប និងមធ្យមក្នុងការទទួលបានបច្ចេក វិទ្យាវេជ្ជសាស្ត្រ ព្រមទាំងបង្កើនប្រភព ហិរញ្ញវត្ថុសម្រាប់អង្គការសុខភាពពិភពលោក (WHO) ផងដែរ។

ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានឲ្យដឹងថា នៅកិច្ចប្រជុំបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អ.ស.បអំពីការ ប្រែប្រួលអាកាសធាតុ (COP២៦) វៀតណាមបានសន្យា សម្រេចបានការបំភាយឧស្ម័ន សូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៥០ ហើយនឹងមិនសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី ឡើយ។ តាមនោះ លោកឯកអគ្គរដ្ឋទូតបានសម្តែងការគាំទ្រចំពោះការអំពាវនាវ របស់លោកអគ្គលេខាធិការអំពីការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ចែករំលែកបច្ចេកវិទ្យា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដោយគិតគូរពីផលប្រយោជន៍ និងកង្វល់របស់ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ៕


top