ព័ត៌មាន

វៀតណាមសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការចំណាយប្រភពធនធានជាតិ និងអន្តរជាតិសម្រាប់សន្តិភាព ការអភិវឌ្ឍនិងមនុស្ស

នាថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ បានបើកសម័យប្រជុំពេញអង្គស្តីពីអាទិភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres ក្នុងឆ្នាំ ២០២៣។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ baobinhphuoc.com.vn

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អនុប្រធានមហាសន្និបាតបានចូលរួមក្នុងសម័យប្រជុំ និងថ្លែងសុន្ទរកថាក្នុងនាមតំណាងវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើការខិតខំប្រឹងប្រែងអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របៀបវារៈឆ្នាំ ២០៣០ រាល់ការប្តេជ្ញាចិត្ត និងអាទិភាពជាសកលផ្សេងទៀត តាមរយៈការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការចំណាយប្រភពធនធានជាតិ និងអន្តរជាតិ សម្រាប់សន្តិភាព ការអភិវឌ្ឍ និងប្រជាជន ដោះស្រាយជម្លោះដោយសន្តិវិធី ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី បង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់គុណភាពនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ធានាប្រភពធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រៅពីនោះ បញ្ហាបម្រែបម្រួលអាកាសធាតុ និងយុត្តិធ៌មអាកាសធាតុក៏ជាផ្នែកសំខាន់ដែលត្រូវយកចិត្តទុកដាក់ផងដែរ៕


top