ព័ត៌មាន

វៀតណាមសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃយុទ្ធសាស្ត្រទូទៅក្នុងការការពារកុមារនៅក្នុងជម្លោះប្រដាប់អាវុធ

នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីស៊ុយអែត-ប្រទេសកាន់ដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែកក្កដា  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យពិភាក្សា​បើក​ចំហរ​ស្តីពីកុមារនៅក្នុងជម្លោះប្រដាប់អាវុធ ក្រោមប្រធានបទ “ការពារកុមារបច្ចុប្បន្ន រាំស្កាត់ជម្លោះនាអនាគត​”។


កុមារមួយរូបជាជនភៀសខ្លួនស៊ីរី (រូបថតៈ unicef )

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Pham Thi Kim Anh ភារធារីក្រុមបេសកកម្មវៀតណាមប្រចំាអង្គការ​សហប្រជាជាតិបានសង្កត់ធ្ងន់ថា អាស៊ាននៅតែមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការកើនឡើងនូវករណីរំលោភសិទ្ធិកុមារយ៉ាងធ្ងន់ធ្ងរ ហើយការវាយប្រហារលើសាលាសិស្សានុសិស្សនិងគ្រូបង្រៀន ដែលកំពុងបង្ក​ហានិភ័យច្រើន​ដល់កុមារ ដកហូតឱកាសសិក្សា និងការរីកធំធាត់ដើម្បីអនាគតល្អប្រសើមួយ។ ក្នុងបរិបទនោះ សហគមន៍អន្តរជាតិត្រូវស្រុះចិត្តគំនិតនិងមានសកម្មភាពយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីនាំមកនូវការផ្លាស់ប្តូរពិតប្រាកដដល់កុមារ។

ឯកអគ្គរដ្ឋទូត លោកស្រី Pham Thi Kim Anh ក៏បានឲ្យដឹងថា កិច្ចការពារកុមារជានិច្ចកាលជាខ្លឹមសារសំខាន់ក្នុងរបៀបវារៈអាស៊ាននិងព័ត៌មានពីគណៈកម្មាធិការអាស៊ានស្តីពីជម្រុញនិងការពារសិទ្ធិរបស់នារីនិងកុមារ តាមរយៈផែនការសកម្មភាព២០១៦-២០២០ រួមមានវិស័យអាទិភាពចំនួន ១៦ ព្រមទាំងអះអាងនូវការសន្យានិងត្រៀមជាស្រេចរួមសហការជាមួយដៃគូខាងក្រៅដើម្បីធានាអនាគតភ្លឺស្វាងជាងសម្រាប់កុមារទូទាំងប្រទេស​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top