ព័ត៌មាន

វៀតណាមសង្កត់ធ្ងន់ទៅលើការគោរពនិងអនុវត្តយ៉ាងពេញលេញសន្ធិសញ្ញាហាមឃាត់អាវុធគីមី

ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិបានបើកកិច្ចប្រជុំអំពីបញ្ហាអាវុធគីមីនៅស៊ីរី។ (រូបថត៖ VOV)


នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ (តាមម៉ោងទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិបានបើកកិច្ចប្រជុំអំពីការអនុវត្តសេចក្ដីសម្រេចចិត្តលេខ២១១៨ (ឆ្នាំ២០១៣) ពាក់ព័ន្ធដល់បញ្ហាអាវុធគីមីនៅស៊ីរី។ អង្គប្រជុំបានសម្ដែងការព្រួយបារម្ភចំពោះការ ចោទប្រកាន់ប្រើប្រាស់អាវុធគីមីនៅស៊ីរី ហើយអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ទង្វើនេះតែម្ដង។

ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំ អ.ស.ប បានបញ្ជាក់នូវទស្សនៈរបស់វៀតណាមក្នុងការថ្កោលទោស អំពើប្រើប្រាស់អាវុធគីមី ហើយសង្កត់ធ្ងន់លើការគោរពនិងអនុវត្តយ៉ាងពេញលេញនូវ សន្ធិសញ្ញាហាមឃាត់អាវុធគីមី (CWC) ផងដែរ។ លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ ការដែលស៊ីរី និងលេខាធិការដ្ឋាន OPCW ត្រៀមខ្លួនជាស្រេចរៀបចំការផ្លាស់ប្ដូរ ជាន់ខ្ពស់ ហើយចាត់ទុកថា នេះជាឱកាសដើម្បីជំរុញខ្លាំងកិច្ចសន្ទនា ឆ្ពោះទៅរកការ ដោះស្រាយឲ្យដល់ឫស្សគល់បញ្ហាអាវុធគីមីនៅស៊ីរី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top